អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដោយសារភ្លើងធូប

ភ្នំពេញ៖ ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងតែមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងក្រុម៣​ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីស្ត្រីម្នាក់ឈ្មោះ អ៊ុំ ហឿន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះរងគ្រោះបានអោយដឹងថា អគ្គីភ័យនេះបានឆាបឆេះឡើងដោយសារតែភ្លើងធូប បណ្តាលអោយខូចខាតគ្រែចំនួន១ និងសម្ភារៈប្រើប្រាស់ក្នុងផ្តះមួយចំនួនតូច ដោយមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ និងមិនមានមនុស្សរងរបួសនោះទេ។ ក្នុងករណីនេះដែរ ក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យអគ្គីភ័យចំនួន៥គ្រឿង បើរប្រាស់ទឹកអស់៨ម៉ែត្រគូបទើបអគ្គីភ័យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១១និង៤៥នាទី៕

COMMENTS