បើកម៉ូតូល្មើសភ្លើងស្តុបហើយទៅបុកឡិចសីុស570របួសធ្ងន់ខ្លូនឯង!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មនុស្សប្រុសស្រី២នាក់ជិះម៉ូតូមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្ត Lexus 570 បណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​​ គេឃើញរថយន្តឡិចសីុស570 ពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-2223 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកេីតទៅលិច មកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ េពណ៌ខ្មៅ​ពាក់ស្លាកលេខ ព្រៃវែង 1I-2692 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចភ្លើងស្តុបដែលជាស្តុបក្រហមតែមិនឈប់បានជិះតៅបុករថយន្តខាងលើពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរកលើម៉ូតូរងរបយសធ្ងន់ រីឯរថយន្តរងការខូចខាតផ្នែកខាងក្រោយ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូូតូនិងរថយន្ត សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំការដោះស្រាយជាបន្តុ៕

COMMENTS