បុរសម្នាក់គាំងបេះដូងនៅមុខស្ថានីយ៍រថភ្លើង បានសម្រេចបាចលុយជាច្រើន ដើម្បីឲ្យគេចាប់អារម្មណ៍ និងមកជួយគាត់

ចិន៖ បុរសអ្នកដំណើរម្នាក់ស្រាប់តែមានបញ្ហាគាំងបេះដូងនៅមុខស្ថានីយ៍រថភ្លើង ហើយដើម្បីស្វែងរកជំនួយគាត់បានបាចលុយជាច្រើន ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍មកលើគាត់។ បុរសជាជនរងគ្រោះមានឈ្មោះថា Li ហើយកន្លែងកើតហេតុនោះគឺស្ថានីយ៍រថភ្លើង Shijiazhuang ក្នុងខេត្ត Hebei  ភាគខាងជើងប្រទេសចិន។ ការសម្រេចចិត្តរបស់បុរសជនរងគ្រោះខាងលើអាចចាត់ទុកថា ជាការសម្រេចិត្តដ៏ត្រឹមត្រូវមួយ ព្រោះក្រោយពីគាត់បាចលុយបន្តិចស្រាប់តែមានប៉ូលិសម្នាក់បានឃើញហេតុការណ៍នេះ និងបានរត់ទៅរកបុរសជនរងគ្រោះ។ ដំបូងឡើយលោកមន្ត្រីប៉ូលិសគិតថាបុរសជនរងគ្រោះទំនងជាស្រវឹងស្រាខ្លាំងហើយ ទើបបាចលុយចោលដូចនេះ តែពេលគាត់រត់ទៅដល់ទើបដឹងការពិត និងអាចជួយបុរសជនរងគ្រោះបានទាន់ពេលវេលា៕

ភក្តី

ប្រភព៖ nextshark