រថយន្តបែនដឹកដីបុកម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដីបុកជាមួយម៉ូតូបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ឡុង ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណែកអ្​នកបើកបររថយន្តបង្ករមិនស្គាល់អត្តសញ្ញាណបានព្យាយាមបើករថយន្តគេចខ្លួនមកដល់ចំណុចគល់ស្ពានលីយ៉ុងផាត់ទើបសមត្ថកិច្ចឃាត់បានតែរថយន្តដោយអ្នកបើកបររត់គេខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្ករ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណចាប់ខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

COMMENTS