រន្ធត់ណាស់ ! រថយន្តក្រុងទេសចរណ៍មួយត្រូវបានភ្លើងឆាបឆេះសល់តែគ្រោងឆ្អឹង តែជាសំណាងដែល…

ប្រទេសចិន ៖ ក្នុងមួយឆ្នាំៗគ្រោះថ្នាក់ដែលបង្ករឡើងដោយអគ្គិភ័យបានឆក់យកជីវិតមនុស្សជាច្រើន រួមជានឹងទ្រព្យសម្បត្តិនិងរបស់។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីរន្ធត់មួយ ដែលរថយន្តក្រុងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ រថយន្តក្រុងទេសចរណ៍ត្រូវបានភ្លើងឆាបឆេះនៅតាមបណ្តោយផ្លូវហាយវ៉េដែលតភ្ជាប់ខេត្តហ្គាងដុងនិងម៉ាកាវ។ បើតាមសម្តីរបស់អ្នកបើកបររថយន្តក្រុងទេសចរណ៍នោះបានអោយដឹងថា គាត់បានឃើញភ្លើងបានចាប់ផ្តើមឆាបឆេះពីកង់រថយន្តក្រោយខាងឆ្វេង។

បន្តិចក្រោយមកវាក៏ផ្ទុះឡើងធ្វើអោយផ្ទៃរថយន្តទាំងមូលត្រូវបានភ្លើងចាប់ផ្តើមលេចត្របាក់។ បន្ទាប់ពីហេតុការណ៍យ៉ាងអក្រក់នេះបានកើតឡើងរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៤ គ្រឿងនិងអ្នកពន្លត់អគ្គីភ័យចំនួន ២៤ នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះរថយន្ត និងអ្នកដំណើរនៅរថយន្តក្រុងនេះ។ ក្រុមអ្នកសង្រ្គោះបានប្រើរយៈពេលអស់ជាង១០នាទីទើបអាចពន្លត់ភ្លើងដែលឆាបឆេះនេះបាន តែតួរថយន្តទាំងមូលត្រូវបានបំផ្លាញដោយភ្លើងអស់គ្មានសល់។ តែអ្វីដែលសំណាងបំផុតនោះអ្នកដំណើរជាង៣១ នាក់នៅលើរថយន្តក្រុងនោះមិនមានអ្នកណាម្នាក់រងតរបួសឡើយ៕


ប្រភព ៖ CHINA PLUS

COMMENTS