ឈ្នះ ឈ្នះ ឈ្នះ! អ្នកឈ្នះរង្វាន់កាន់តែច្រើន នៅក្នុងកម្មវិធីរង្វាន់ក្រោមគម្របដបភេសជ្ជៈក្រុមហ៊ុនហុនលី

ភ្នំពេញ, ថ្ងៃទី៣០ មិថុនា ២០១៧៖ ក្រុមហ៊ុន ហុន លី ហ្វូត & បេវឺរីច ដែលជាក្រុមហ៊ុនតៃវ៉ាន់ មានរោងចក្រ ផលិតក្នុងស្រុក ផលិតភេសជ្ជៈ Pobo Mini, Pobo Yogurt, Bon Tea និង Bon Juice បានប្រកាសអ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីរង្វាន់ក្រោមគម្របដបនៅកម្ពុជា។

នៅក្នុងកម្មវិធីឈ្នះរង្វាន់ក្រោមគម្របដបភេសជ្ជៈក្រុមហ៊ុនហុនលី   ដែលចាប់ផ្តើមនៅថ្ងៃទី ១៨ មិថុនា ២០១៧ អតិថិជនជាច្រើនមានសំណាងឈ្នះរង្វាន់ក្រោមគម្របដប។ អតិថិជនដែលមានសំណាងដោយ ឃើញរូបភាព រង្វាន់ដែលត្រូវឈ្នះនៅក្រោមគម្របដប បានជួបជុំគ្នានៅស្ថានីយ៍ទូរទស្សន៍ MyTV នៅក្នុង កម្មវិធី A1 Twist ដើម្បីឈ្នះរង្វាន់។

កញ្ញា ឡៅ ពេជ្រវល្លក ដែលជាប្រជាពលរដ្ឋរស់នៅសង្កាត់ស្លក្រាម ខេត្តសៀមរាប បានឈ្នះរង្វាន់ម៉ូតូធំ Honda Zoomer X ដ៏ស្រស់ស្អាតបានឲ្យដឹងថា «ខ្ញុំមានក្តីរំភើបរីករាយណាស់ដោយបានឈ្នះរង្វាន់នេះ។ ខ្ញុំមិនដែលឈ្នះ រង្វាន់ធំបែបនេះពីមុនមកទេ។ វាពិតជាមិនគួរឲ្យជឿមែន!

កម្មវិធីចែករង្វាន់ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ MyTV ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្រ។ លោក ភួង គឹមវណ្ណៈ ប្រធានផ្នែកលក់នៅក្រុមហ៊ុនហុនលីហ្វូត& បេវឺរីចបានមាន ប្រសាសន៍ថា «សកម្មភាពបែបនេះជួយយើងដើម្បីវាស់ស្ទង់ប្រសិទ្ធភាពនៃយុទ្ធនាការទីផ្សាររបស់យើង។ ខ្ញុំបាទរំភើបរីករាយ ក្នុងការឃើញអតិថិជនរបស់យើងទទួលបានរង្វាន់ក្នុងឱកាសនេះ ដែលធ្វើឲ្យយើងមានទឹកចិត្តក្នុងការរៀបចំ កម្មវិធីបែបនេះទៀតសម្រាប់អតិថិជន ដូច្នេះ វានឹងធ្វើឲ្យផលិតផលភេសជ្ជៈហុនលីទាំងបួនប្រភេទនេះកាន់តែ ទទួលការគាំទ្រពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា»។

នៅក្នុងកម្មវិធីផ្តល់រង្វាន់ជុំទីពីរនេះ មានអ្នកឈ្នះចំនួន១២នាក់ ដែលបានមកទទួលរង្វាន់។ ក្រៅពីរង្វាន់ធំម៉ូតូ  Honda Zoomer X នៅមានរង្វាន់ឈុតទូរទស្សន៍ LG ទូទឹកកក និងរង្វាន់ផ្សេងៗទៀតជាច្រើន។

កម្មវិធីរង្វាន់ក្រោមគម្របដប ពីក្រុមហ៊ុនហុនលី នឹងបន្តរហូតដល់ចុងខែកក្កដា ២០១៧។

ប្រញាប់ឡើង! មុនពេលរង្វាន់អស់ពីស្តុក។

សម្រាប់ព័ត៌មានបន្ថែម http://www.honlyfood.com/

សូមចូលទៅកាន់៖ ឬ ខល 024 630 6666, 097 523 6666 (លេខបន្ទាន់)។

COMMENTS