សាហាវណាស់! ក្រុមហ៊ុន Amazon មានបុគ្គលិករហូតដល់ទៅជាង 542,000នាក់ឯណោះ ហើយឥឡូវនេះក្រុមហ៊ុនមានគម្រោងជួលបន្ថែមទៀត

វាពិតជាពិបាកក្នុងការស្រម៉ៃណាស់ ដែលក្រុមហ៊ុនមួយមានបុគ្គលិកស្រាប់រហូតដល់ទៅ 382,400នាក់ទៅហើយ ប៉ុន្ដែត្រឹមរយៈពេល 3ខែសោះ អត្រានៃការជួលបុគ្គលិកបន្ថែមកើនឡើងដល់ 77%ឯណោះ។ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុន Amazon បានធ្វើ។ ដោយឡែក ក្រុមហ៊ុនពាណិជ្ជកម្ម​អេឡិចត្រូនិកខ្នាតយក្សនេះបានជួលបុគ្គលិកបន្ថែមរហូតដល់ទៅ 159,500នាក់កាលពីចុងខែមិថុនា ដែលសរុបមកក្នុងពេលបច្ចុប្បន្នគឺមានចំនួន 541,900នាក់។

សម្រាប់ចំនួនបុគ្គលិកដែលមានតម្រូវការខ្ពស់ជាងគេគឺផ្នែក Whole Foods ដែលក្រុមហ៊ុន Amazon ត្រូវការតាំងពីខែសីហា មកម្លេះ។ បន្ទាប់មក ជំនួញនេះត្រូវការបុគ្គលិកបន្ថែម 90,000 បន្ថែមទៀត ដើម្បីបម្រើការ។ ក្រោយមកទៀត ក្រុមហ៊ុន Amazon នៅតែបន្ដបន្ថែមបុគ្គលិកថ្មី 70,000នាក់ទៀតដើម្បីធ្វើការលើផ្នែកផ្សេង។

គួរបញ្ជាក់ផងដែរថា Amazon គឺជាក្រុមហ៊ុនធំទី2 ក្នុងសហរដ្ឋអាមេរិច បន្ទាប់ពីក្រុមហ៊ុន Wallmart ដែលមានបុគ្គលិករហូតដល់ទៅ 2.3លាននាក់ឯណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Amazon មិនទាន់បញ្ចប់ការលូតលាស់ និងជួលបុគ្គលិកបន្ថែមរបស់ខ្លួនទេ អាចនិយាយបានថា ក្រុមហ៊ុននេះនឹងបន្ថែមបុគ្គលិកប្រមាណជា 120,000នាក់បន្ថែមទៀត សម្រាប់បម្រើការក្នុងឃ្លាំង និងសេវាកម្ម។

Fu

ខ្មែរណូត

ប្រភព៖ business insider

COMMENTS