សមត្ថកិច្ចធ្វើការបង្ក្រាបបានក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញបាន១៣នាក់ក្នុង១សប្តាហ៍

ភ្នំពេញ៖ ក្រុមចោរឆក់យ៉ាងសកម្មដែលតែងតែបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងជនបរទេសដែលមកទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសនៅក្នុងសប្តាហ៍នេះហើយ។

ប្រភពពត៌មានពៅអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា ក្រុមចោរឆក់សកម្មទាំង១៣នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះមកពី៣ក្រុមផ្សេងៗគ្នា ដោយមាន៨នាក់ជាគំពូងចោលឆក់យ៉ាងសកម្មរហូតដល់រាប់ភ្លេចមិនដឹងថាឆក់បានប៉ុន្មានដងនោះទេ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី២២ ខែតុលា និង៥នាក់ទៀតបញ្ជូនទៅកាលពីថ្ងៃទី២៦ ខែតុលា។ ក្រុមទី១ដែលសមត្ថកិច្ចបង្ក្រាបបានមានគ្នា២នាក់ឈ្មោះ លី អុីវឡុង អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារដើមថ្កូវ ធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេច៣ដង និងឈ្មោះ ជា បញ្ញា អាយុ១៥ឆ្នាំ រស់នៅខេត្តសៀមរាប ទើបតែចេញឆក់លើកទី១ពេលមកលេងភ្នំពេញហើយដាច់លុយ ត្រូវសមត្ថកិច្ចចាប់បានតែម្តង។ ក្រុមទី២មានគ្នាចំនួន៣នាក់ឈ្មោះ លាង ដារិទ្ធ ហៅកាក់ អាយុ១៩ឆ្នាំ ស្នាក់នៅខណ្ឌឬស្សីកែវ, ឈ្មោះ លី សុីឆាយ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ស្វាយប៉ាក និងឈ្មោះ ជាម ខ្លា អាយុ១៦ឆ្នាំ ស្នាក់នៅខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែតុល បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះដែលកំពុងអង្គុយញាំុអីក្នុងភោជនីយដ្ឋាន ភែតឌីរ៉ាយស៍ នៅសង្កាត់ផ្សារកណ្តាល។

តាមរយៈការបង្ក្រាបក្រុមចោរឆក់ទាំង០៣ក្រុម ចំនួន១៣នាក់ ផ្ទួនៗគ្នារបស់អាវុធហត្ថរាជធានីភ្នំពេញនេះ ពិតជាធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងអបអរសាទរយ៉ាងខ្លាំង និងសំណូមពរអោយសមត្ថកិច្ចនៅតែបង្ករបង្ក្រាបក្រុមចោរទាំងនោះជាបន្ត៕

COMMENTS