វ៉ាវឡូយមែន ! បណ្ណាល័យខ្នាតយក្សរបស់ចិនដែលមានរចនាបថស្រស់ស្អាតប្លែកពីគេនោះ កំពុងត្រូវបានដាក់អោយប្រើប្រាស់ជាសាធារណៈហើយ

ប្រទេសចិន ៖ បណ្ណាល័យជាកន្លែងដែលប្រមូលផ្តុំដោយសៀវភៅជាច្រើនប្រភេទខុសៗពីគ្នា ដើម្បីអោយអ្នកដែលចង់ទទួលចំនេះដឹងពីសៀវភៅទាំងនោះអាចទៅរកមើលអានបានដោយងាយស្រួល។ ប្រភពព័ត៌មានចិនបានចុះផ្សាយ​ពីបណ្ណាល័យដ៏ធំបំផុតមួយ ដែលធ្វើឡើងនៅទីក្រុង Tianjinដែលមានសៀវភៅ១.២លានក្បាលនៅក្នុងនោះ។ អគារនេះត្រូវសាងសង់ឡើងដោយ MVRDV ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ដោយសហការណ៍ជាមួយវិទ្យា​ស្ថានរៀបចំនិងផែនការក្រុង Tianjin វាត្រូវបានសាងសង់ហើយនិងដាក់អោយប្រើប្រាស់កាលពីចុងខែតុលានេះ។

តាមប្រភពដដែលនេះបានអោយដឹងថាបណ្ណាល័យខ្នាតយក្សនេះមានទំហំដល់ទៅជាង ៣៤,២០០ ម៉ែត្រ​កា​រ៉េ​​ វាត្រូវបានគេសាងសង់ព័ន្ធជុំវិសាលប្រជុំដ៏ធំមួយ។ រចនាបថរបស់អគារនេះត្រូវបានគេសាងសង់តាមបែបផែនមួយដែលមានលក្ខណៈខុសប្លែកពីបណ្ណាល័យដទៃៗទៀត គេបានធ្វ់ើវាឡើងជាលក្ខណៈធ្នើរដែលអ្នកអានអាចអង្គុយនៅជិតជាសៀវភៅដែលខ្លួនចង់អានតែម្តង។ បណ្ណាល័យនេះវាមិនត្រឹមតែធំហើយមានភាពស្រស់ស្អាតប្លែកនោះទេ វាថែមទាំងបង្ករនូវភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកដែលចូលទៅអានសៀវភៅនៅក្នុងនោះទៀតផង៕


ប្រភព ៖ CHINA PLUS

COMMENTS