ជឿទេ? នេះប្រហែលជារូបរាងរបស់កំពូលស្មាតហ្វូន Galaxy S9 ដែលនឹងមកដល់ឆ្នាំក្រោយនេះ

ជាការពិតណាស់ សម្រាប់ក្រុមហ៊ុន Samsung អាចនិយាយបានថាជាក្រុមហ៊ុនដែលបង្កើតរចនាបទស្ទើរគ្មានគែមដើម្បីបំពាក់លើកំពូលស្មាតហ្វូនខ្លួនមុនគេ ហើយរហូតមកដល់ពេលនេះក្រុមហ៊ុននេះដដែលក៏នៅតែបន្ដឈានមុខគេលើរចនាបទដដែល។ ដោយឡែក សម្រាប់ម៉ូដែល Galaxy S8 និង S8+ គឺស្រដៀងគ្នាទៅនឹង Galaxy Note 8 ដែរ ហើយចំពោះម៉ូដែលបន្ដនៃត្រកូល S ក៏នៅតែបន្ដការរចនាបទដដែល ប៉ុន្ដែកាន់តែអស្ចារ្យជាងមុនទៅទៀត។

ទោះជាយ៉ាងណា យើងនៅសល់ពេលជាច្រើនខែទៀតទើបបានឃើញពីរូបរាងពិតប្រាកដរបស់កំពូលស្មាតហ្វូន Galaxy S9 និង S9+។ ហើយស្របពេលជាមួយនឹងរយៈពេលសេសសល់នេះ យើងទទួលបានការបែកធ្លាយជាច្រើនទាក់ទងទៅនឹងកំពូលស្មាតហ្វូននេះ។

ដំបូងឡើយ យើងសូមបញ្ជាក់ប្រាប់លោកអ្នកថា ការរចនាបទគឺនៅតែរក្សាដដែល ពោលគឺស្ទើរគ្មានគែមដូចគ្នាទៅនឹង Galaxy S8, S8+ និង Note 8 ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2017 មកម្លេះ។ ប៉ុន្ដែអ្វីដែលជាការផ្លាស់ប្ដូរ គឺទាក់ទងទៅនឹងមុខងារ និងលក្ខណៈពិសេសទៅវិញទេ មួយវិញទៀតទន្ទឹមនឹងការផ្លាស់ប្ដូរ អ្វីដែលមានស្រាប់ក៏ទទួលបានការអភិវឌ្ឍដែរ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy S9 និង S9+ នឹងមានសមាមាត្រ 18:5:9 (ដូចគ្នាទៅនឹង iPhone X ដែរ) ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ ក្រុមហ៊ុន Samsung នឹងបំពាក់កាមេរ៉ាភ្លោះលើម៉ូដែលទាំងពីរនេះ និងផ្លាស់ប្ដូរ sensor ស្កេនស្នាមក្រយ៉ៅដៃពីបញ្ឈរ មកផ្ដេកវិញ។ ចំពោះអេក្រង់ក្រុមហ៊ុន Samsung នៅតែបន្ដបំពាក់ដោយប្រភេទ InfinityDisplay AMOLED ក្នុងកម្រឹតបង្ហាញរូបភាព QHD+ (1440 x 2960pixel រឺខ្ពស់ជាងនេះ)។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS