Samsung ជាប់ឈ្មោះជាក្រុមហ៊ុនដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំប្រទេសឥណ្ឌា

សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung បានជាប់ឈ្មោះជាក្រុមហ៊ុនទទួលបានភាពទាក់ទាញ និងពេញនិយមខ្លាំងជាងគេសម្រាប់ទីផ្សារប្រទេសឥណ្ឌាសារជាថ្មីម្ដងទៀតហើយ ពោលគឺនេះគឺជាលើកទី2 បន្ទាប់ពីមួយរយៈមុនក្រុមហ៊ុន LG បានដណ្ដើមយកដំណែងកំពូលតារាងនេះ ហើយក្រុមហ៊ុន Samsung បានធ្លាក់ដល់លេខ2 វិញ។ របាយការណ៍នេះ មានចំណាត់ថ្នាក់ស្រដៀងគ្នាទៅនឹងការវាយតម្លៃ និងប្រឹក្សាយុទ្ធសាស្រ្តម៉ាក Brand Finance ហើយថ្មីៗនេះពួកគេបានចេញនូវបញ្ជីម៉ាកល្បីៗទាំង50 នៅកូរ៉េខាងត្បូង  ឯក្រុមហ៊ុន Samsung ស្ថិតនៅលំដាប់កំពូលនៃបញ្ជីនោះ។

ការស្ទង់មតិសម្រាប់លើកនេះ ម៉ាកល្បីបំផុតរបស់ប្រទេសឥណ្ឌាគ្របដណ្តប់លើ 16ទីក្រុង  ហើយឥទ្ធិពលអ្នកប្រើប្រាស់ 2.456 បានបង្កើតចំណុចទិន្នន័យជិត 5លានចំណុច និងម៉ាកពិសេសផ្សេងទៀតចំនួន 5,000។ ទិន្នន័យទាំងអស់នេះត្រូវបានចងក្រង និងតម្រៀបគ្នាដើម្បីឈានដល់ការសន្និដ្ឋានថា Samsung ឥឡូវនេះគឺជាម៉ាកដ៏គួរឱ្យទាក់ទាញនិងពេញចិត្តបំផុតនៅក្នុងប្រទេស។

ដោយឡែក ការប្រគួតប្រជែងនៅតែបន្ដដដែលសម្រាប់ក្រុមហ៊ុនធំៗទាំង3 ដែលមានដូចជា Samsung, LG និង Sony។ ប៉ុន្ដែទោះជាយ៉ាងណា Samsung ជាក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលតារាងសម្រាប់ឆ្នាំនេះ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS