ឃើញថង់មួយដូចសង្ស័យ ដល់ទៅបើកមើលភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់គ្នា

ហ្វីលីពីន៖ ទារកដែលទើបនឹងកើតមកម្នាក់ត្រូវបានគេប្រទះឃើញមានគេយកទៅព្យួរចោលនៅក្នុងថង់លើជញ្ជាំងអគារមួយកន្លែងស្ថិតនៅក្នុងទី ក្រុង Lapu-Lapu ប្រទេសហ្វីលីពិន។ បន្ទាប់ពីប្រទះឃើញទារកកំសត់នេះ គេបានបញ្ជូនទារកនេះទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីស្វែងរកការថែទាំទារករូបនេះ បើមិនដូចនោះទេទារកនេះអាចនឹងស្លាប់បាត់បង់ជីវិត។ បើតាមការពិនិត្យរបស់គ្រូពេទ្យបានរកឃើញថា​ ទារកនេះមានអាយុត្រឹមតែ ១ ថ្ងៃ ប៉ុណ្ណោះ ពោលគឺក្រោយកើតមានរូបគេភ្លាម ម្ដាយរបស់គេបានយកគេទៅបោះចោលភ្លាម។

តាមការសន្និដ្ឋានម្តាយរបស់ទារករូបនេះ អាចជាស្រ្តីដែលមានអាយុ​ចន្លោះពី ១២ ទៅ ១៦ ឆ្នាំ ហើយនាងទំនងជាជ្រុលជ្រួសមានផ្ទៃពោះជាមួយនឹងមិត្តប្រុសដោយមិនបានត្រៀមខ្លួន ហើយដោយនាងមិនមានលទ្ធភាពចិញ្ចឹមកូននេះទើបនាងសម្រេចបោះទារកនេះចោលតែម្តង។ ភ្លាមៗក្រោយរកឃើញទារកនេះ ខាងមន្ទីរពេទ្យបានធ្វើសេចក្តីប្រកាសជាសាធារណៈដើម្បីស្វែករកអ្នកដែលចង់យកក្មេងនេះទៅចិញ្ចឹម ហើយរហូតមកទល់នឹងពេលក៏មានអ្នកទូរស័ព្ទទៅខាងមន្ទីរពេទ្យដើម្បីសូមយកក្មេងនេះទៅចឹញ្ចឹមជាច្រើននាក់ផងដែរ តែខាងម​ន្ទីរពេទ្យនៅមិនទាន់សម្រេចថាត្រូវឲ្យទៅអ្នកណានោះទេ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail