ឆ្នាំងសាកមួយនេះអាចឲ្យអ្នកសាក MacBook, iPhone និង iWatch បានក្នុងពេលតែមួយតែម្ដង

សម្រាប់ពេលបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបាននឹងកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា ដែលគ្រឿងម៉ាស៊ីនទាំងនោះបានក្លាយជាដៃគូដ៏ស្មោះត្រង់របស់យើង។ ដំបូងឡើយ យើងមានតែផលិតផលស្មាតហ្វូនប៉ុណ្ណោះ ប៉ុន្ដែក្រោយមកយើងសង្កេតឃើញមានថេបប្លេត SmartWatch និងអ្វីៗជាច្រើនទៀត ដែលអាចជួយយើងបានក្នុងការធ្វើការ ការកំសាន្ដ ក៏ដូចជាជំនួញជាដើម។ ដោយឡែក បើទោះជាគ្រឿងម៉ាស៊ីនទាំងនោះមានប្រយោជន៍មែនពិត ប៉ុន្ដែអ្នកប្រើប្រាស់ក៏តម្រូវឲ្យសាកថ្មវាជាប្រចាំដែរ ហើយការសាកថ្មនេះ ពិតជារឿងដ៏ស៊ាំញាំ និងធុញទ្រាំមែនទែន។

ដើម្បីដោះស្រាយលើបញ្ហានេះ យើងសូមណែនាំលោកអ្នកឲ្យមកសាកល្បងប្រើប្រាស់ឆ្នាំងសាកនេះ ដែលល្អបំផុតសម្រាប់អ្នកដែលជាម្ចាស់កុំព្យូទ័រប្រភេទ MacBook។ វាមានឈ្មោះថា Twist Plus World Charging Station ហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែភ្ជាប់ក្បាលឆ្នាំងសាករបស់ MacBook ទៅកាន់ខ្សែថាមពលដែលបានពង្រីក។ បន្ទាប់មក អ្នកនឹងទទួលបានរន្ធ USB 4 បន្ថែមទៀត។

លោកអ្នកអាចរកទិញឆ្នាំងសាកនេះបានតាមរយៈ Link មួយនេះ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ 39% នៅសល់ត្រឹមតែ $31.99ប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS