ស្រលាញ់ទេ? នេះគឺជាម៉ាស៊ីនព្រីនរូបថតបានភ្លាមៗរបស់ក្រុមហ៊ុន Fujifilm

កាលពីពេលថ្មីៗនេះកន្លងទៅនេះ ក្រុមហ៊ុន Fujifilm បានប្រកាសទាក់ទងទៅនឹងម៉ាស៊ីនព្រីនរូបថតរាងការ៉េរបស់ខ្លួនដែលមានឈ្មោះថា Instax Share SP-3។ ដោយឡែក ម៉ាស៊ីននេះ មានសមត្ថភាពខ្ពស់ ព្រីនរូបបានស្អាត និងល្អបំផុតសម្រាប់ការប្រើប្រាស់ជាមួយស្មាតហ្វូន។

ជាការពិតណាស់ សម្រាប់អ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គម Instagram ប្រាកដជាស្គាល់នូវរូបភាពរាងការ៉េ ពោលគឺវិមាត្រ 1:1 ហើយក្រុមហ៊ុន Fujifilm មានបំណងចង់ឲ្យរូបភាពទាំងនោះក្លាយមកជាការពិតតាមរយៈការព្រីនចេញមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Instax Share អាចព្រីនរូបភាពមួយសន្លឹកបានដោយប្រើប្រាស់ពេលត្រឹមតែ 13វិនាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្រឹតគុណភាពខ្ពស់បំផុតគឺ 800 x 800 dots ជាមួយនឹងដង់ស៊ីតេ 318ppi។ សម្រាប់ទំហំនៃរូបភាពគឺ 2.4 x 2.4អ៊ីញ(6 x 6ស.ម) ឯថាមពលថ្មវិញអាចទ្រាំទ្របានរហូតដល់ទៅ 160ដងនៃការព្រីន។ ទាក់ទងទៅនឹងការប្រើប្រាស់ Instax Share មានភ្ជាប់មកជាមួយនឹងកម្មវិធីមួយផងដែរ។ លោកអ្នកអាចចុចទីនេះសម្រាប់ប្រព័ន្ធដំណើរការ Android និង iOS ។

សម្រាប់ការបរិច្ឆេតនៃការប្រកាសចេញលក់នៃផលិតផលថ្មីនេះ នឹងត្រូវធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ ក្នុងតម្លៃប្រមាណជា $200 និង $14 ផ្សេងទៀតសម្រាប់ក្រដាស 10សន្លឹក។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS