គួរអោយសរសើរ ! ស្រ្តីវ័យចំណាស់ម្នាក់ទទួលបាន៩ដុល្លារប៉ុណ្ណោះក្នុងមួយខែពីការងារថែរក្សាកន្លែងបញ្ចុះសព តែគាត់បានប្រើសម្តីមួយម៉ាត់ពិតជាចាក់ដោតណាស់

ប្រទេសចិន ៖ បើទោះបីជាប្រាក់មានសារៈសំខាន់ក្នុងការរស់នៅក្នុងពេលបច្ចុប្បន្ននេះពិតមែន តែមិនប្រាកដថាមនុស្សទាំងអស់នៅលើផែននេះសុទ្ធតែធ្វើការដើម្បីតែប្រាក់តែម៉្យាងនេោះទេ។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីដែលគួរអោយកោតសរសើរមួយ ដែលស្រ្តីម្នាក់ស្ម័គ្រចិត្តធ្វើជាអ្នកមើលថែរនៅកន្លែងបញ្ចុះសពមួយដែលទទួលបានប្រាក់ខែត្រឹមតែ ៦០យ័ន(ប្រហែលជា៩ដុល្លារអាមេរិក)។ ស្រ្តីវ័យចំណាស់ដែលមានទឹកចិត្តស្ម័គ្រចិត្តធ្វើជាអ្នកថែរក្សាកន្លែងបញ្ចុះសពនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Zhou Wanping មានអាយុជាង ៧០ឆ្នាំ។ គាត់បានធ្វើជាអ្នកថែរក្សាកន្លែងបញ្ចុះសពនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ គាត់បានប្រាប់ថាគាត់តែងតែក្រោកពីម៉ោង៦ព្រឹកដើម្បីធ្វើការបោសច្រាសនិងជូតសម្អាតនៅទីនោះ។

កន្លែងបញ្ចុះសពដែលស្រ្តីចំណាស់ម្នាក់នេះកំពុងមើលថែរត្រូវបានគេដឹងថាជាកន្លែងដែលគេបញ្ចុះនូវសពទាហានដែលបានស្លាប់នៅក្នុងកំឡុងពេលសង្រ្គាមលោកលើកទី២ ដែលមានអ្នកស្លាប់ចំនួន ៤៨នាក់។ ទាហានដែលត្រូវគេយកមកបញ្ចុះនៅទីនេះភាគច្រើនជាទាហានក្មេងៗដែលមានអាយុច្រើនបំផុតត្រឹមតែ ២២ឆ្នាំ ហើយអ្នកដែលមានអាយុតិចបំផុតមានអាយុ១៣ឆ្នាំ ហើយពួកគេមិនត្រូវបានសាច់ញាតិរបស់ខ្លួនមកមើលនោះទេ។ ស្រ្តីចំណាស់ម្នាក់នេះបានប្រាប់បន្ថែមថាបេសកម្មរបស់គាំត់មិនត្រឹមតែមើលថែរផ្នូររបស់ពួកទាហានទាំងអស់នេះអោយបានល្អនោះទេ គាត់និងប្តីគាត់មានគម្រោងស្វែងរកគ្រួសារ​​​​​របស់សពទាំងអស់នោះទៀតផង។ មកដល់ពេលនេះគាត់បានប្រាប់ថាគាត់រកឃើញគ្រួសាររបស់សពជាង១២គ្រួសាររួចមកហើយ។ គាត់នៅតែបន្តស្វែងគ្រួសារសពដទៃទៀត ពេលវេលាដែលសេសសល់ក្នុងជីវិតគាត់នេះគាត់នឹងធ្វើការងារដើម្បីពួកទាហានវ័យក្មេងទាំងអស់នោះទីបញ្ចុះសពនេះហើយគាត់ក៏មិនចង់បានអ្វីតបស្នងមកវិញដែរ៕


ប្រភព  ៖ CHNIA PLUS

COMMENTS