iPhone Xs Max មួយគ្រឿងតម្លៃខ្ទង់ពាន់ដុល្លារ តែដល់ពេលដឹងថ្លៃដើមផលិត iPhone នេះ ទើបដឹងថា Apple កើបលុយស្រស់ៗតែម្តង

ក្រុមហ៊ុន Apple ទើបតែបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីគឺទូរស័ព្ទ iPhone Xs  និង iPhone Xs Max ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតដល់មានអ្នកខ្លះទៅឈរតម្រង់ជួររង់ចាំទិញទូរស័ព្ទដៃប្រភេទនេះយ៉ាងកកកុញនៅមុនពេលគេបើកហ៊ាងលក់ទូរស័ព្ទទៀតផង។ បើក្រឡេកមើលតម្លៃវិញ (តម្លៃនៅក្រៅស្រុក) iPhone Xs Max ទំហំ 256GB មានតម្លៃ ១២៤៩ ដុល្លារអាមេរិក។ មានអ្នកខ្លះបានឆ្ងល់ថា បើ iPhone Xs Max មានតម្លៃខ្ពស់ដូចនេះ តើគេត្រូវចំណាយថ្លៃដើមប៉ុន្មានទៅទើបអាចផលិតទូរស័ព្ទប្រភេទនេះបានមួយគ្រឿង?

បើយោងតាមសារព័ត៌មានអេឡិចត្រូនិច BUSINESSINSIDER បានចុះផ្សាយថា ដើម្បីផលិត iPhone Xs Max ទំហំ 256​GB មួយគ្រឿងគេត្រូវការចំណាយថ្លៃដើមផលិតសរុបត្រឹមតែ 443 ដុល្លារអាមេរិក ហើយបើសម្រាប់ iPhone Xs Max ទំហំ 64 GB គេត្រូវការចំណាយលុយចំនួន 395 ដុល្លារអាមេរិកប៉ុណ្ណោះ។ តែអ្វីដែលធ្វើទូរស័ព្ទ iPhone មានតម្លៃថ្លៃនោះគឺដោយសារតែគុណភាព និងបច្ចេកវិទ្យាដ៏ទំនើបរបស់វា ដែលក្រុមហ៊ុនផ្សេងពិបាកនឹងធ្វើការប្រកួតប្រជែងជាមួយណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ businessinsider