មិនជឿសាកមើល! ក្នុង iOS 11 បើចុច 1+2+3 ក្នុងកម្មវិធី Calculator ឲ្យលឿន នោះចម្លើយចេញមកគឺ24 ហើយនេះគឺជាមូលហេតុ

ធម្មតាៗ 1+2+3=6 ប៉ុន្ដែសម្រាប់គណិតវិទ្យាក្នុង iOS 11 គឺខុសគ្នា​ ពោលគឺប្រសិនបើអ្នកចុចប្រមាណវិធីមួយនេះឲ្យលឿន នោះចម្លើយនឹងចេញមកគឺ 24។ យ៉ាងណាមិញ នេះគឺជាភាពអសកម្មមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ និងងើយឆ្ងល់មែនទែនសម្រាប់អ្នកកំពុងប្រើប្រាស់ iOS 11។

ជាការពិតណាស់ សម្រាប់កម្មវិធី Calculator គឺមានភាពយឺតយ៉ាវបន្ដិចប្រសិនបើអ្នកចុចប៊ូតុងលេខណាមួយលឿនពេក។ ហើយភាពយឺតយ៉ាវនេះ អាចបង្កឲ្យការគណនាមានកាយឺតយ៉ាវដែរ រឺពេលខ្លះខុសទៀតផង។ ចំពោះលោកអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការ iOS 11 អាចសាកល្បងក្នុងពេលនេះបានតាមរយៈការវាយបញ្ចូលលេខ 1+2+3 រួចចុចលើសញ្ញា = ឲ្យលឿនតាមដែលអាចធ្វើទៅបាន នោះអ្នកនឹងទទួលបានចម្លើយផ្សេងដែលមិនមែនជាលេខ6 ឡើយ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបញ្ហាដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែមិនបង្កជាបញ្ហាចោទធំនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានសរសេរថា កម្មវិធី Calculator នៅលើ iOS 11 គឺគ្មានប្រយោជន៍ដែលធ្វើឲ្យអ្នកប្រើប្រាស់គិតខុស។ ប៉ុន្ដែទោះជាយ៉ាងណាវាគឺជាការពិត។

សរុបមកវិញ មូលហេតុដែលបណ្ដាលឲ្យមានការគណនាខុសបែបនេះ គឺដោយសារតែកម្មវិធី Calculator ដែលដំណើរការលើ iOS 11 មានភាពយឺតយ៉ាវជាង iOS 10។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវប្រើប្រាស់កម្មវិធីនេះតាមដំណើរ ពោលគឺកុំលឿនពេក រហូតដល់ក្រុមហ៊ុន Apple សម្រេចចេញការ Upadate ថ្មីដើម្បីជួសជុល។

Fu

ខ្មែរណូត

ប្រភព៖ idropnews

COMMENTS