យីល្អមែន ! ដោយសារតែសត្វកន្លាតមួយក្បាល ធ្វើអោយម្ចាស់ហាងសម្រេចចិត្តបិទទ្វាហាងរបស់ខ្លួនឈប់លក់២ថ្ងៃ

ប្រទេសថៃ ៖ សំរាប់ហាងអាហារ រឺ ភោជនីយដ្ឋានអនាម័យជារឿងមួយដែលសំខាន់ខ្លាំងណាស់ ព្រោះបើសិនបើអនាម័យមិនល្អអតិថិជននឹងមិនមកញាុំដាច់ខាត។ កន្លងមកក៏មានរឿងជាច្រើនដែរ ដែលទាក់ទងទៅនឹងរឿងអនាម័យនៅតាមកន្លែងលក់ដូអាហារទាំងនេះ ពេលខ្លះអតិថិជនឃើញរុយ រឺក៏ កន្លាតនៅក្នុម្ហូបរបស់គេ។ ទាក់ទងនឹងរឿងនេះដែលសារពត៌មានថៃមួយបានចុះផ្សាយពីហាងអាហារមួយកន្លែងត្រូវបានបិទទ្វាជាបន្ទាន់រយៈ២ថ្ងៃ ដោយសារតែមានសត្វកន្លាតនៅក្នុងម្ហូបរបស់អតិថិជន។

បើតាមប្រភពបានប្រាប់អោយដឹងថា នៅក្នុងភោជនីយដ្ឋានឌីមសាំល្បីឈ្មោះមួយនៅលើផ្លូវ Sathupradit អតិថិជននៅទីនោះបានស្រែកឡូឡា ព្រោះតែបុគ្គលិកភោជនីយដ្ឋាននេះបានលើកអាហារដែលមានសត្វកន្លាតនៅលើនោះមកអោយគេ។អ្នកគ្រប់គ្រងនៅទីនោះបានចេញមុខមកដោះស្រាយសុំទោសអតិថិជន ដើម្បីកុំអោយមានរឿងវែងឆ្ងាយតទៅទៀត អតិថិជនរូបនេះត្រូវបានគេលើកអាហារថ្មី និង បញ្ចុះតម្លៃ១០%លើតម្លៃអាហារនេះទៀត។ បន្ទាប់ពីមានរឿងនេះភ្លាមម្ចាស់ហាងបានបញ្ជាអោយបិទហាងចំនួន២ថ្ងៃ ដើម្បីធ្វើការសម្អាតគ្រប់យ៉ាងទាំងអស់នៅក្នុងហាងនោះ ដោយសារតែរឿងនេះវាធ្វើអោយហាងនេះកាន់តែមានភាពល្បីជាងមុនទៅទៀត៕

ប្រភព ៖ kapook

COMMENTS