រំជួលចិត្តណាស់ ! លោកយាយវ័យ៦៥ឆ្នាំម្នាក់ហ៊ានធ្វើដល់ថ្នាក់នេះ ដើម្បីបង្ហាញពីភក្តីភាពនិងការសោកស្តាយចំពោះអតីតស្តេចរបស់ខ្លួន

ប្រទេសថៃ ៖ ពេលវេលាប៉ុន្មានថ្ងៃមុននេះយើងឃើញថាប្រជាជនថៃមានការមមាញញឹកជាមួយពិធីបូជាព្រះសពរបស់អតីតស្តេចរបស់ខ្លួនណាស់ ប្រជាជនម្នាក់បានតាក់តែងផ្កាតាមផ្ទះជាការគោរពទៅដល់ព្រះសពទ្រង់។ ប្រភព​ព័ត៌​​មានរប​ស់ថៃបានរាយការណ៍ពីករណីរំជួលចិត្តមួយ ដែលស្រ្តីចំណាស់ម្នាក់ខំដើររើសកំប៉ុងដើម្បីយកប្រាក់ទៅទិញផ្កាមករៀបចំផ្ទះដើម្បីសំដែងពីភក្ដីភាពនិងការសោកស្តាយចំពោះព្រះសពរបស់អតីតស្តេច។ រឿងរ៉ាវនេះត្រូវបានគេចុះផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ធ្វើអោយមនុស្សជាច្រើនសឹងតែស្រក់ទឹកភ្នែកជាមួយនឹងភក្តីភាពដែលលោកយាយមានចំពោះស្តេចរបស់ខ្លួន។

ឆប្រភពដដែលបានអោយដឹងថាលោកយាយវ័យ៦៥ឆ្នាំរូបនេះអាចរកចំណូលបានត្រឹមតែ១០០បាតប៉ុណ្ណោះក្នុងមួយថ្ងៃពីការដើររើសសំបកដបលក់នេះ។ គាត់បានយកប្រាក់ដែលគាត់រកបានយ៉ាងលំបាកនេះដោយមិនហ៊ានហូបមិនហ៊ានចុកយកទៅទិញផ្កា សំរាប់ដាក់តុបតែងផ្ទះដើម្បីបញ្ជាក់​ពីភក្តីភាពរបស់ខ្លួនចំពោះស្តេចទៅវីញ។ លោកយាយបានមានប្រសាសន៍ដោយផ្ទាល់ថាក្នុងប្រាក់មួយរយបាតដែលគាត់រកបានមកនោះគាត់បានយក៣៥បាតទៅទិញផ្កា រីឯ៦៥បាតទៀតទុកសំរាប់ទិញម្ហូបអាហារអោយចៅៗបរិភោគ៕


 


ប្រភព ៖ sanook

COMMENTS