Instagram ឥឡូវអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Live វីដេអូម្ដង 2នាក់បានដូច Facebook ដែរ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Instagram បានសម្រេចដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ខ្លាំងទាក់ទងទៅនឹងការ Live វីដេអូ។ ដោយឡែក មុខងារនេះត្រូវបានដាកឲ្យប្រើប្រាស់ទាំងលើប្រព័ន្ធដំណើរការ Android និង iOS តែម្ដង។ ដូចនេះសម្រាប់អ្នកប្រើប្រាស់អាចធ្វើការទាញយក រឺ Update កម្មវិធី Instagram បានដើម្បីទទួលបានមុខងារថ្មីនេះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកំពុងទស្សនាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការ Live នោះអេក្រង់នឹងត្រូវបានបែងចែកជាពីរ ហើយសម្រាប់អ្នកកំពុងមើលក៏នៅតែបន្ដចូលរួមមើលបានដែរ។ ទាក់ទងទៅនឹងការ Live រួមគ្នានេះអាចជាវិធីសាស្ត្រថ្មីមួយក្នុងការរក្សាការកំសាន្ដ និងគ្រប់គ្រងទៅលើការ Live ប្រកបដោយប្រសិទ្ធភាពផងដែរ។

សម្រាប់អ្នកដែលមានបំណងចូលរួមក្នុងការ Live គឺមានភាពងាយស្រួលបំផុតដោយគ្រាន់តែចុចប៊ូតុងមួយលើអេក្រង់ប៉ុណ្ណោះ។ អាចនិយាយបានថាមុខងារនេះគឺដូចគ្នាទៅនឹងកម្មវិធី Facebook ដែរ។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS