ទូរស័ព្ទគេចពន្ធប្រមាណជាង២ពាន់គ្រឿងនាំចូលពីប្រទេសថៃត្រូវមន្ត្រីគយខេត្តព្រះសីហនុធ្វើការដកហូត

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី ២៥ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងអាវុធលើផ្ទៃប្រទេសបានធ្វើការបង្ក្រាបការនាំចូលទូរស័ព្ទគ្មានពន្ធនិងដកហូតបានទូរស័ព្ទប្រមាណ២៤០០គ្រឿងដែលនាំចូលពីប្រទេសថៃ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ទូរស័ព្ទទាំងនោះ សមត្ថកិច្ចបានចុះចាប់ពេលដែលគេកំពុងផ្ទេរទំនិញចេញពីទូកដែលដឹកមកពីប្រទេសថៃនៅចំណុចកោះដែកគោល ខេត្តព្រះសីហនុ។ ប្រភពដដែលបានអោយដឹងដែរថាទូរស័ព្ទដែលសមត្ថកិច្ចធ្វើការដកហូតបាននោះមានចំនួន១៤កេស ស្មើនឹង២៤១០គ្រឿង ក្នុងនោះដែរមានម៉ាក Samsung ចំនួន២២៨៨គ្រឿង, ម៉ាក LG ចំនួន១១៨គ្រឿង និងទូរស័ព្ទម៉ាកផ្សេងទៀតជាភាសាកូរ៉េ២គ្រឿង៕

 

COMMENTS