ការសិក្សាបានបង្ហាញថា លិខិតឆ្លងដែនរបស់សិង្ហបុរីមានឥទ្ធិពលជាងគេក្នុងពិភពលោក ខណៈកម្ពុជាស្ថិតនៅលំដាប់ទី…

ការសិក្សាមួយ​បានបង្ហាញថាលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបូរី ជាលិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក។ ការសិក្សានេះត្រូវបានធ្វើឡើដោយ Arton Capital និងបានសិក្សាទៅលើលិខិតឆ្លងដែនរបស់ប្រទេសធំជាច្រើននៅលើពិភពលោក និងបានដាក់ពិន្ទុយ៉ាងត្រឹមត្រូវបំផុត។ ខាងក្រោមនេះជាលំដាប់ពិន្ទុនៃឥទ្ធិពលរបស់លិខិតឆ្លងដែនតាមប្រទេសមួយចំនួន៖

១-សិង្ហបុរី ទទួលបាន ១៥៩ ពិន្ទុ

២-អាឡឺម៉ង់ ទទួលបាន ១៥៨ ពិន្ទុ

៣-ស៊ុយអ៊ែត និងកូរ៉េខាងត្បូង ទទួលបាន ១៥៧ ពិន្ទុ

៤-ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី បារាំង អេស្ប៉ាញ ន័រវែស ជប៉ុន និងអង់គ្លេស ទទួលបាន ១៥៦ ពិន្ទុ

៥-លុចសំបួ ស្វីស ហូឡង់ ប៊ែលហ្សិក អូទ្រីស និងព័រទុយហ្គាល់ ទទួលបាន ១៥៥ ពិន្ទុ

៦-ម៉ាឡេស៊ី អៀរឡង់ សហរដ្ឋអាមេរិច និងកាណាដា ទទួលបាន ១៥៤ ពិន្ទុ

៧-ក្រិច នូវែលសេឡង់ និងអូស្ត្រាលី ទទួលបាន ១៥៣ ពិន្ទុ

៨-ម៉ាល់តា ឆេក និងអ៊ីស្លង់ ទទួលបាន ១៥២ ពិន្ទុ

៩-ហុងគ្រី ទទួលបាន ១៥០ ពិន្ទុ

១០-ស្លូវ៉ានី ស្លូវ៉ាគី ប៉ូឡូញ លីទុយអាន និង ឡាតវី ទទួលបាន ១៤៩ ពិន្ទុ៕

ចំពោះលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាវិញ ស្ថិតនៅក្នុងលំដាប់ទី៧៦ ដែលទទួលបាន៤៩ពិន្ទុ នេះបើយោងតាមរបាយការណ៍ពី Passport Index

ភក្តី

ប្រភព៖ worldofbuzz

 

 

COMMENTS