ស្រលាញ់ទេ? បើ iPad, Mac និង Apple Watch ទទួលបានការរចនាដូចគ្នាទៅនឹង iPhone X បែបនេះ (មានវីដេអួ)

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ រចនាបទរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបំពាក់លើ iPhone X គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយមានមនុស្សជាច្រើនរំពឹងថា ការរចនានេះនឹងត្រូវបានបំពាក់លើផលិតផលផ្សេងទៀតផងដែរ។ យោងតាមគេហទំព័រ Curved.de យើងទទួលបានរូបភាពថ្មីមួយ ដែលបង្ហាញពីក្រុមគ្រួសារនៃផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple ដូចជា iPad, Mac និង Apple Watch ជាមួយនឹងការរចនាដូចគ្នាទៅនឹង iPhone X ពោលគឺសុទ្ធតែអេក្រង់ទាំងអស់ អត់តែផ្ទៃខាងលើដែលជាកាមេរ៉ាប៉ុណ្ណោះ។

ស្របពេលជាមួយនឹងរូបភាពថ្មីនេះ បានភ្ជាប់មកជាមួយនឹងសំណួរមួយថា តើអ្នកស្រលាញ់ទេបើការរចនារបស់ផលិតផលក្រុមហ៊ុន Apple នាថ្ងៃអនាគតគឺបែបនេះ? ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាស្រលាញ់។ មួយវិញទៀតសម្រាប់បច្ចេកវិទ្យា Face ID ក្រុមហ៊ុន Apple អាចនឹងមានភាពពិបាកបន្ដិចក្នុងការបំពាក់ក្រៅពីផលិតផល iPhone។ ប៉ុន្ដែ ប្រសិនបើក្រុមហ៊ុនធ្វើបាន នោះវាពិតជារឿងមួយដ៏ល្អ ហើយអតិថិជនប្រាកដជាគាំទ្រខ្លាំង។

Fu

ខ្មែរណូត

ប្រភព៖ iphonehacks

COMMENTS