ភ្លេចកម្មវិធី Skype នៅ? សម្រាប់ប្រព័ន្ធដំណើរការ Android ទទួលបានការទាញយកជាង 1ពាន់លានដងហើយ

សម្រាប់ឆ្នាំនេះ កម្មវិធី Skype ហាក់ដូចជាទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាកអ្នកប្រើប្រាស់ ហើយរហូតមកដល់ពេលនេះ Skype ដើរដល់ជំនាន់ទី 8.0ហើយ ដែលមានសមត្ថភាពអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី PayPal និងផ្លាស់ប្ដូរ Theme បានផងដែរ។ អ្វីដែលរឹតតែអស្ចារ្យ គឺវាអាចដំណើរការបានជាមួយនឹងកម្មវិធីផ្សេងៗទៀតផង។ ដូចនេះ សម្រាប់ជាកាដូរនៃការខិតខំប្រឹងប្រែង កម្មវិធី Skype ទទួលបានការទាញយកជាង 1ពាន់លានដងហើយសម្រាប់ប្រព័ន្ធដំណើរការ Android។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ2013 កម្មវិធី Skype របស់ប្រព័ន្ធដំណើរការ Android ទទួលបានការទាញយក 100លានដងទៅហើយ។ បន្ទាប់មកទៀត ការទាញយកកើនឡើងដល់ 500លានដងកាលពីខែកុម្ភៈ ឆ្នាំ2015 និងបន្ដកើនឡើងបន្ថែមទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កាលពីឆ្នាំ2011 ក្រុមហ៊ុន Microsoft បានចំណាយប្រាក់ប្រមាណជា 8.5ពាន់លានដុល្លារដើម្បីទទួលបានកម្មវិធី Skype នេះពីក្រុមហ៊ុន eBay។ បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Nokia វិញ Microsoft ចំណាយត្រឹមតែ 7.9ពាន់លានដុល្លារប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS