រពឹសដៃផ្ទៃឆ្អែត! បុរសម្នាក់យកឈើទៅបុកពីលើផាវគ្រាប់បែកបណ្តាលអោយផ្ទុះរងរបួសធ្ងន់

ព្រះសីហនុ៖ ករណីផ្ទុះរំសេវគ្រាប់បែកបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ខណៈពេលយកឈើទៅបុកពីលើផាវគ្រាប់បែកនោះ ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាកផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះបានយកផាវគ្រាប់បែកទៅដាក់ក្នុងចានដែកហើយយកឈើទៅបុកពីលើទើបបណ្ាលអោយផាវនោះផ្ទុះត្រូវដៃ និងភ្នែករងរបួសធញងន់តែម្តង។ ជនរងគ្រោះខាងលើមានឈ្មោះ ឡេង ចាន់លីម ភេទប្រុស មុខរបរកម្មករ ស្នាក់នៅ្នុងភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល៕

COMMENTS