ធានាថាស្រលាញ់! Honda PCX 2018 នឹងមានបំពាក់ដោយប្រព័ន្ធ Hybrid និង Smart Key ទៀតផង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានប្រកាសចេញលក់នូវផលិតថ្មីចុងក្រោយបង្អស់របស់ខ្លួននៅក្នុងផ្នែកនៃម៉ូតូ Maxi ស្វ័យប្រវត្តិនោះគឺ PCX Hybrid 2017 និង PCX Electric 2017។ ដោយឡែក ទន្នឹមនឹងការប្រកាសចេញលក់ថ្មីនេះក្រុមហ៊ុនក៏មានទស្សនវិស័យមួយថា នឹងឈានមុខគេលើផ្នែកបច្ចេកវិទ្យាយាន្ដជំនិះនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល PCX Hybrid 2017 គឺពុំសូវមានអ្វីដែលខុសគ្នាពី PCX ម៉ូដែលចាស់នោះទេ ពោលគឺមានវិមាត្រនៃប្រវែង 1.923 មម ទទឹង 745មម និងកម្ពស់ 1107មម បំពាក់ដោយម៉ាស៊ីនស៊ីឡាំង4 និងមានម៉ូទ័រអេឡិចត្រិចមួយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ថាមពលត្រូវបានបំពាក់ដោយថ្មលីចូមអ៊ីយ៉ុងដែលមានទំហំធំ ហើយត្រូវបានគ្របដណ្ដប់ដោយលក្ខណៈពិសេសរបស់ Honda ACG ជាមួយនឹងជម្រើស 2ពណ៌គឺ ខៀវងងឹត និងខ្មៅ។

ក្រៅពីម៉ូដែលធម្មតា ក្រុមហ៊ុន Honda ក៏បានប្រកាសចេញលក់នូវម៉ូដែលមួយផ្សេងទៀតដែលមានបំពាក់ដោយប្រព័ន្ធ Hybrid ទៀតផង។ អ្វីដែលរឹតតែអស្ចារ្យបំផុតនោះគឺ ម៉ូដែលនេះមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Smart key ដែលលែងត្រូវការសោមេកានិចដើម្បីចាប់ផ្តើមម៉ាស៊ីន បើកកែប និងបេនសាំងទៀតហើយ។ ចំពោះកុងទ័រល្បឿនត្រូវបានផ្លាស់ប្ដូរទីជាឌីជីថលទាំងអស់ ចង្កៀងមុខក៏ផ្លាស់ប្ដូរទៅជា LED ហើយប្រអប់ដាក់ឥវ៉ាន់ក៏ធំជាងមុនដែរ។

“ក្រុមហ៊ុន Honda កំពុងធ្វើឱ្យរីកចម្រើនក្នុងការផលិតម៉ូតូអគ្គីសនីហើយថ្មីៗនេះយើងកំពុងបង្ហាញម៉ូត PCX Hybrid និង PCX Electric ដែលត្រូវបានអភិវឌ្ឍដោយម៉ូតូហុងដា PCX ដែលមានប្រជាប្រិយភាពទូទាំងពិភពលោក។ លោក Takahiro Hachigo អគ្គនាយកក្រុមហ៊ុន Honda Motors បាននិយាយថា តាមរយៈការបង្ហាញម៉ូដែលទាំងនេះក្រុមហ៊ុន Honda នឹងផ្តល់ជូននូវផលិតផលម៉ូតូនាពេលអនាគត ដែលបំពេញតម្រូវការផ្សេងៗនៃទីផ្សារ និងបរិយាកាសសង្គមរបស់យើងបាន។”

គួរបញ្ជាក់សារជាថ្មីថា PCX ទាំងពីរម៉ូដែលនេះ នឹងត្រូវបានចេញលក់លើទីផ្សារនាឆ្នាំក្រោយនេះ ក្នុងប្រទេសជប៉ុន។ ហើយសម្រាប់កម្លាំងសេះគឺ 150cc ដដែល។

Fu

ខ្មែរណូត

ប្រភព៖ tmcblog

COMMENTS