គួរអោយសោកស្តាយណាស់ ! កីឡាករវ័យ៦១ឆ្នាំម្នាក់ដែលតស៊ូប្រកួតដើម្បីស្មារតីអូឡាំពិកនិងបង្កើនការយល់ដឹងខាងផ្នែកបរិស្ថាន ត្រូវបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ

ប្រទេសចិន ៖ នៅពេលដែលមនុស្សម្នាក់គាត់បានស្លាប់ដោយសារតែអ្វីដែលគាត់ចង់ធ្វើ រឺក៏បំណងប្រាថ្នារបស់គាត់ គាត់នឹងមិនមានភាពសោកស្តាយនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីរឿងរ៉ាវដ៏សោកសៅមួយ ដែលលោក​តាម្នាក់វ័យ៦១ឆ្នាំម្នាក់ដែលបានប្រកួតជិះកង់ជាង២០ប្រទេសបានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ ប្រភពដដែលបានអោយដឹងថាលោកតា Chen Guanming មានវ័យ៦១ឆ្នាំជាជនជាតិចិន បានទទួលមរណៈ​ភាណនៅថ្ងៃពុធនេះ នៅទីក្រុង Santa Cruz ប្រទេសអាហ្សង់ទីន មូលហេតុដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះលោកតា Chen Guanming បានព្យាយាមជិះកង់ពីស្រុកកំណើតរបស់ខ្លួនខេត្ត Jiangsu ​ទៅទីក្រុង Beijing ដើម្បីចចចូលរួមការប្រកួតកីឡា Olympic ។

លោកតាបានទទួលបានជោគជ័យក្នុងការប្រលងវគ្គជំរុំជាច្រើនដូចជានៅ London Olympic Games Rio Olympic Games និងបន្តមកធ្វើការប្រកួតជាមួយប្រទេសទាំង២០ទៀតនៅប្រមាណជា៣សប្តាហ៍មុននេះ។ ការធ្វើដំណើរ ១៧០,០០០គីឡូម៉ែត្ររបស់គាត់មានគោលបំណង ដើម្បីនាំយកស្មារតីស្វាហាប់ក្នុងការប្រកួតកីឡាអូឡាំពិកនិងបង្កើនការយល់ដឹងដល់បរិស្ថានដល់ប្រជា​ជន​នៅទូទាំងពិភពលោក។ បើទោះបីជាគាត់ទៅបាត់ដោយបែបនេះក៏ដោយ តែយ៉ាងណាក្តីស្រមៃរបស់គាត់ក៏បានសម្រេចជោគជ័យហើយ ប្រជាជនចិនរួមជាមួយនិងប្រជាជនក្នុងប្រទេសដទៃទៀតមានចំនួនធំបានចាត់ទុកគាត់ជាវីរៈបុរសក្នុងចិត្តរបស់ពួកគេរួចទៅហើយ​៕


ប្រភព ៖ CHINA PLUS

COMMENTS