ចោរឆក់ស្ទើរភ្លើង! ឆក់ថង់លុយពីក្នុងរថយន្តតាក់សុីនៅផ្សារអូរឬស្សី ត្រូវសន្តិសុខផ្សារចាប់បានវាយយ៉ាងដំណំ

ភ្នំពេញ៖ សមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយសន្តិសុខផ្សរអូឬស្សីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីជនសង្ស័យរូនោះបានធ្វើសកម្មភាពឆក់ថង់ដាក់លុយពីក្នុងរថយន្តតាក់សុីបានសម្រេច បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៧ នៅចំណុចបេនឡានផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់អូរឬស្សី ខណ្ឌ៧មករា។

ប្រភពពត៌មានពីម្ចាស់រថយន្តតាក់សុីរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ មកទទួលឥវ៉ាន់ដូចសព្វដង លុះមកដល់ចំណុចបេនឡាន កាត់បានចុះពីលើរថយន្តដើម្បីយកឥវ៉ាន់ទៅអោយគេ ស្រាប់តែលេចមុខជនសង្ស័យមកឆក់យកថង់លុយពីក្នុងរថយន្តរបស់គាត់ដែលក្នុងថង់នោះមានលុយចំនួន ១លាន៥០មុឺនរៀល ជាលុយដែលគេផ្ញើមកអោយថ្លៃឥវ៉ាន់នៅផ្សារអូរឬស្សី ពេលធ្វើសកម្មភាពឆក់បានសម្រេចហើយជនសង្ស័យរូបនោះបានឡើងជិះម៉ូតូមួយគ្រឿងម៉ាក Smash V ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CH-3392 បម្រុងជិះកេចខ្លួន​ តែសំណាងមិនល្អត្រូវសមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយសន្តិសុខផ្សរអូឬស្សីស្ទាក់ចប់ខ្លួនបានហើយត្រូវប្រជាពលរដ្ឋនៅក្បែរនោះស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ។

ជនសង្ស័យខាងលើមានឈ្មោះ សែន ដា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអន្លង់ក្ងាន ខណ្ឌសែនសុខ បច្ចុប្បន្នត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីសាកសួរបន្ថែម និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS