ស្លាប់២នាក់ របួសជាច្រើន ក្នុងហេតុការណ៍បុករះនៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-(ដំណឹងបឋម) មនុស្ស២នាក់បានស្លាប់និងខ្លះទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះ ក្នុងនោះមានរថយន្ត៦គ្រឿង និងម៉ូតូ៣គ្រឿងនៅផ្លូវបំបែករ៉ា ក្រុងព្រះសីហនុវេលាម៉ោងជាង១០ព្រឹកថ្ងៃ២២កកញ្ញា២០១៨នេះ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីដើមហេតុនិងឈ្មោះជនរងគ្រោះនៅឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍បឋមថា អ្នកបើកបររថយន្តបែនដឹកដី ដែលសមត្ថកិច្ចអះអាងថាជា រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ៕ (ដំណឹងពិស្តារបន្ថែមជូនជ្រាបពេលក្រោយ)

ប្រភព៖ លោក Huy Bunleng