ពិតជាចម្លែកមែន! ស្រ្តីម្នាក់តែងតែបែកញើសចេញមកជាឈាមពេញផ្ទៃមុខ និងបាតដៃរាល់ពេលនាងស្រ្តេស

ស្រ្តីជនជាតិអ៊ីតាលីវ័យ២១ឆ្នាំម្នាក់ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនាងបានកើតមានជំងឺដ៏កម្រមួយគឺនាងតែងតែបែកញើសចេញមកសុទ្ធតែឈាមនៅលើផ្ទៃមុខ និងបាតដៃរបស់នាង។ ស្រ្តីជនរងគ្រោះរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ហើយសព្វថ្ងៃនាងរស់នៅក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។

នាងបានកើតមានបញ្ហាសុខភាពដ៏ចម្លែកនេះ ៣ ឆ្នាំមកហើយ តែនៅមិនមានវេជ្ជបណ្ឌិតណាម្នាក់អាចព្យាបាលនាងឲ្យបានជាសះស្បើយនៅឡើយទេ។ នៅពេលដែលនាងគេងពេលយប់ ឬពេលធ្វើសកម្មភាពកីឡាផ្សេងៗ នាងតែងបែកញើសចេញមកជាឈាមនៅលើផ្ទៃមុខ និងបាតដៃ តែផ្នែកផ្សេងៗទៀតនៃរាងកាយគឺបែកញើសចេញមកជាទឹកធម្មតា។

ហើយអ្វីដែលកាន់តែចម្លែកទៀតនោះគឺនៅពេលដែលនាងមានអារម្មណ៍ថាស្ត្រេសក៏វាបង្កឲ្យមានញើសឈាមចេញមកពីផ្ទៃមុខដែរ។ តាមការសន្និដ្ឋានរបស់វេជ្ជបណ្ឌិតបញ្ហានេះទំនងកើតឡើងដោយសារតែសរសៃឈាមនៅក្រោមស្បែករបស់នាងបានបែក និងដាច់ ទើបបង្កទៅជាបញ្ហានេះ។ តែយ៉ាងណាក្តី គេនៅមិនទាន់រកឃើញពីវិធីព្យាបាលបញ្ហានេះនៅឡើយទេ៕

ភក្តី

ប្រភព៖asiantown

COMMENTS