ឡឺ គូលែន សហការជាមួយសមាគមន៍អភិវឌ្ឍន៍ សមត្ថភាពកម្ពុជា ក្នុងកម្មវិធី ” យុវជន និងសំរាម ” ក្នុង ខេត្តសៀមរាប…..!!

សៀមរាប៖ ក្រៅពីម៉ោងបំរើការងារនៅក្នុងក្រុមហ៊ុន ព្រមជាមួយនឹងទឹកចិត្ត ការយកចិត្តទុកដាក់ក្នុងកិច្ចការសង្គម បុគ្គលិកនៃក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែនបានចំនាយពេលវេលាឈប់សម្រាកក្នុងថ្ងៃចុងសប្តាហ៍របស់ខ្លួនដើម្បីចូលរួមជាមួយសមាគមអភិវឌ្ឍន៍សមត្ថភាពកម្ពុជាក្នុងកម្មវិធី ” យុវជន​ និងសំរាម ” ក្នុងគោលបំណងសំអាតបរិស្ថាន​(សំរាម) និងបណ្តុះគំនិតស្រឡាញ់បរិស្ថានដល់យុវជន និងប្រជាពរដ្ឋនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០១៧។
 នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រពីការយកចិត្តទុកដាក់របស់យុវជន និងសមាគមន៍ចំពោះបរិស្ថានយ៉ាងសស្រាក់សស្រាំ ក្រុមការងាររបស់ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន ទាំងអស់បានចូលរួមនៅក្នុងសកម្មភាពដោយយកចិត្ដទុកដាក់ខ្ពស់ ព្រោះក្រុមហ៊ុនប្រាថ្នាជួយលើកស្ទួយសកម្មភាពសង្គម ការអប់រំ និងសុខុមាលភាពប្រជាជន ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន។

ទោះបីជាត្រូវចំណាយទាំងកម្លាំងចិត្ដ កម្លាំងកាយ និងថវិកាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន នៅតែបន្ដសកម្មភាពនិងឆន្ទៈក្នុងការចុះជួយដល់យុវជនស្ម័គ្រចិត្ត សមាគមន៍ និងបណ្តាអង្គការដទៃទៀតដោយគ្មានការរួញរាជានិច្ចដរាប។
ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែនជាក្រុមហ៊ុនមួយដែលបានគាំទ្រសកម្មភាពមនុស្សធម៍ជាច្រើន តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិនៅក្នុងទីផ្សារខេត្តសៀមរាបក្នុងឆ្នាំ២០១៦។

បច្ចុប្បន្នក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន គឺជាក្រុមហ៊ុនមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានទទួលស្គាល់ទាំងគុណភាព និងអនាម័យពីសំណាក់អតិថិជនគ្រប់រូបនៅក្នុងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនបានយកចិត្តដាក់យ៉ាងខ្លាំងបំផុតទៅលើគុណភាពនៃទឹក និងសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ មិនត្រឹមតែគិតដល់គុណភាពនៃទឹក និងសុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ក្រុមហ៊ុនឡឺ គូលែន ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើនទៀតផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន ឡឺ គូលែន យើងខ្ញុំកំពុងស្វែងរកដៃគូដើម្បីចែកចាយបន្ត ទៅតាមរាជធានី និង បណ្តាខេត្តក្រុងផ្សេងៗ ដូចនេះបើបងប្អូនមានចំណាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងតាមរយៈ

ទូរសព្ទ័លេខ: 010 234 818/ 011 833 303​/086 68 95 93/063 502 1777 ឬ
គេហទំព័រ www.le koulen.com ឬ ទំព័រ FB.com/Le koulen.
សូមអរគុណ!

COMMENTS