ផ្អើលពេញបណ្តាញសង្គមជាច្រើនប្រទេស ដោយសារតែសត្វចម្លែកមួយនេះ (មានវិដេអូ)

ឥណ្ឌូនេស៊ី៖ សត្វល្អិតដ៏កម្រ និងមានរូបរាងដូចជាពពួកសត្វនៅក្រៅភពមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចម្ងល់ជាខ្លាំងនៅក្នុងនៅក្នុងបណ្ដាញសង្គមនៃប្រទេសឥណ្ឌូនេស៊ី ព្រោះតែវាមានរូបរាងប្លែកពីសត្វធម្មតាខ្លាំងពេក។ សត្វនេះមានរូបរាងពណ៌ទឹកក្រូច និងមានជើងវែងៗចំនួន៤ និងមានទំហំប្រហែលជា ៤ សង់ទីម៉ែត្រ។ សត្វនេះមិនត្រូវបានគេស្គាល់ឈ្មោះរបស់វាឡើយ ថ្បិតគេមិនដែលបានជួបប្រទះវាពីមុនមកទេ។

សត្វនេះត្រូវបានគេប្រទះឃើញ និងថតវីដេអូរបស់វា ដោយកម្របំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហើយបន្ទាប់ពីគេបានចែករំលែកវីដេអូរបស់សត្វនេះពេញបណ្តាញសង្គមឥណ្ឌូនេស៊ីរួចមក ទើបគេដឹងថា សត្វនេះ បានបង្ហាញវត្តមាននៅក្នុងប្រទេសជប៉ុន ឥណ្ឌា ស្រីលង្កា ថៃ ញ៉ូហ្គីណេ និង ឃ្វីនលែនផងដែរ។ ហើយពេលនេះគេកំពុងតែសិក្សា ដើម្បីស្វែងយល់លម្អិតពីសត្វមួយនេះ៕

 

ភក្តី

ប្រភព៖mirror

COMMENTS