អ្នកជំនាញ៖ អាវុធនុយក្លេអ៊ែរកូរ៉េជើងអាចសម្លាប់ប្រជាជនអាមេរិកបាន ៩០% តាមរយៈ…

សហរដ្ឋអាមេរិក៖ អ្នកជំនាញជាច្រើននាក់បានពន្យល់ថា ការវាយប្រហារដោយអាវុធ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅកាន់អាមេរិក នឹងអាចសម្លាប់ប្រជាពលរដ្ឋអាមេរិកបានប្រមាណជា៩០% តាមរយៈការកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបចេ្ចកវិទ្យា។ លោក Peter Vincent Pry ​​​​អ្នកជំនាញម្នាក់បានពន្យល់ថា សហរដ្ឋអាមេរិកមានប្រជាជនប្រមាណជា៣២០លាននាក់ ដែលកំពុងតែរស់នៅ ដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាយ៉ាងខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នៅសហរដ្ឋអាមេរិក ការផ្គត់ផ្គង់ចំណីរអាហារប្រចាំថ្ងៃត្រូវបានគេ រៀបចំឡើងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ។

បើនិយាយពីការធ្វើដំណើរវិញ ក្នុងសហរដ្ឋអាមេរិកមានជើងហោះហើរជាមធ្យម ៥ ០០០ ជើងកើតឡើងក្នុងពេលតែមួយជាមួយគ្នា ហើយបើគិតជាចំនួនអ្នក ដំណើរសរុបមានចំនួនប្រមាណជា ៥០០ ០០០ នាក់។ ហើយប្រសិនបើជាប្រព័ន្ធបចេ្ចកវិទ្យារបស់អាមេរិក ត្រូវបានកាត់ផ្តាច់នោះ មនុស្សទាំងនេះអាចនឹងស្លាប់បានភ្លាម។ សូមបញ្ជាក់ថា អាវុធ្ធនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើងដែលមានឈ្មោះថា ‘electromagnetic pulse’ (EMP) គឺមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការកាត់ផ្ដាច់ និងបំផ្លាញប្រព័ន្ធបច្ចេកវិទ្យា៕

ភក្តី

ប្រភព៖dailymail

COMMENTS