សូមប្រយ័ត្ន! អ្នកចូលចិត្តអង្គុយស្ទីមក្នុងបន្ទប់ក្តៅពេក ប្រយ័ត្នមានគ្រោះថ្នាក់ដូចបុរសនេះ

ចិន៖ បច្នុប្បន្ននេះការហាត់ប្រាណ ស្ទីម សូណា បានក្លាយទៅជាទម្លាប់មួយសម្រាប់អ្នក ដែលស្រលាញ់សុខភាព ត្បិតសកម្មភាពទាំងនេះអាចផ្តល់គុណប្រយោជន៍សុខភាពដល់រាងកាយបានយ៉ាងច្រើន។ តែយ៉ាងណាក្តី ប្រសិនបើអ្នកធ្វើសកម្មភាពទាំងនេះ លើសកម្រិតដែលរាងកាយអ្នកអាចទទួលយ​កបាន ពួកវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់លោកអ្នកវិញដែរ។ ជាក់ស្តែង បុរសម្នាក់បានដួលសន្លប់ក្នុងបន្ទប់សូណា និងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីគាត់បានអង្គុយនៅក្នុង បន្ទប់សូណាយូរខ្លាំងពេក។

ជនរងគ្រោះរូបនេះមានឈ្មោះថា Zhang រស់នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងនៃប្រទេសចិន។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ​ ជនរងគ្រោះខាងលើបានទៅសូណា ហើយគាត់បានអង្គុយនៅក្នុងបន្ទប់សូណាយ៉ាងយូររហូតគាត់ត្រូវសន្លប់ និងបញ្ចូនទៅមន្ទីរពេទ្យ ហើយមកទល់នឹងពេលនេះជិតមួយឆ្នាំហើយ គាត់នៅមិនទាន់អាចចេញពីមន្ទីរពេទ្យបានទេ ព្រោះកំដៅដែលក្តៅលើសកម្រិតនៅក្នុងបន្ទប់សូណាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយជាច្រើនផ្សេងទៀត។ ខាងវេជ្ជបណ្ឌិតបានឲ្យដឹងថា ការស្ថិតនៅក្នុងកន្លែងក្តៅខ្លាំងដូចនេះអាចបង្កឲ្យមានបញ្ហាដូចជា ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធសរសៃប្រសាទ ថ្លើម បេះដូង និងប្រពន្ធសរសៃឈាមជាដើម៕

 

ភក្តី

ប្រភព៖ worldofbuzz

COMMENTS