សូមចូលរួមរំឡែកទុក្ខផង! លោកវេជ្ជបណ្ឌិត ស៊ុន ប៊ុន បានទទួលមរណភាពដោយជម្ងឺគាំងបេះដូង

លោកវេជ្ជបណ្ឌិត ស៊ុន ប៊ុន បានទទួលមរណះភាពនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែជម្ងឺគាំង បេះដូង សពតំកល់នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោងតាមគណនីហ្វេសប៊ុកបងប្រុសឈ្មោះ អ៊ិន ម៉ារឌី បានរៀបរាប់ថា៖ លោក វេជ្ជ បណ្ឌិត ស៊ុន ប៊ុន ជាគ្រូពេទ្យដ៏ល្អ ចិត្តសប្បុរសធម៍ និង ធ្លាប់បានជួយព្យាបាល ពលរដ្ឋកម្ពុជារាប់ពាន់នាក់ តាំងពីឆ្នាំដែលលោកបានធ្វើការដ៏ច្រើន ជួយដល់សង្គមកម្ពុជាយើងផ្នែកសុខាភិបាលរយះពេលជាងម្ភៃឆ្នាំមកនេះ ។

 
លោកជាកុលបុត្រដ៏ល្អប្រពៃរបស់កម្ពុជា និង មានប្រវត្តិតស៊ូដ៏លំបាក ក្នុងការសិក្សា និង សិក្សានូវជម្ងឺថ្មីៗសំរាប់ព្យាបាលពលរដ្ឋ ។ លោកក៏បានធ្វើការនិងបំរើតាមអង្គការនានាដើម្បីសុខភាពពលរដ្ឋកម្ពុជាដូចជាអង្គការ កំចាត់មីន កម្ពុជា និង អង្គការសហប្រជាជាតិ (UNTAC) ជាដើម ។ យើងខ្ញុំអតីតមិត្តសំលាញ់គ្រូពេទ្យជំនាន់ទី ១១ ទាំងអស់សូម សំដែងនូវការសោកស្តាយអណែករកអ្វីប្រៀបគ្មាន ចំពោះការបាត់បង់ធនធានដ៏ល្អ មិត្តល្អ និង សូមបួងសួងឧទ្ទិសកុសល ដល់លោក វេជ្ជបណ្ឌិត ស៊ុន ប៊ុន សូមលោកទៅកាន់ថានបុរមសុខនៃសួគ៌ាកុំបីខានឡើយ ៕

COMMENTS