ស្ងាត់ៗក្រុមហ៊ុន Apple បង្ហោះវីដេអូថ្មីពីរទៀតហើយ ដើម្បីអួតពីមុខងារ Portrait Lighting របស់ខ្លួន (មានវីដេអូ)

សម្រាប់ពេលនេះ ក្រុមហ៊ុន Apple ចង់បង្កើនភាពងាយស្រួលសម្រាប់អតិថិជនខ្លួនមួយចំនួនដែលនៅតែមិនទាន់សម្រេចចិត្តថាគួរជ្រើសរើសទិញ iPhone X រឺ iPhone 8 Plus។ ដូចនេះ ក្រុមហ៊ុនបានបង្ហោះវីដេអូថ្មីពីរទៀតហើយ ដែលមានបង្ហាញពីការថតរូបភាពដោយប្រើប្រាស់មុខងារ Portrait Lighting ក្នុងម៉ូដែលទាំងពីរ។

មួយក្នុងចំណោមវីដេអូទាំងពីរ គឺមានបង្ហាញពីរបៀបដែលអ្នកប្រើប្រាស់ iPhone 8 Plus និង iPhone X អាចកែច្នៃរូបភាពប្រភេទ Portrait Lighting នៅលើម៉ូដែលទាំងពីរនេះបាន។ លើសពីនេះទៅទៀតទាំង iPhone 8 Plus និង iPhone X មានភ្ជាប់មកជាមួយនឹង Effect មួយចំនួនដូចជា Natural Light, Contour Light និង Stage Light។

គួរបញ្ជាក់ផងដែរថា iPhone X នឹងត្រូវបានបើកឲ្យ Pre-order នាថ្ងៃទី27 ខែតុលា ខាងមុខនេះ ប៉ុន្ដែសម្រាប់កាលបរិច្ឆេតទទួលបានយកទៅប្រើប្រាស់ គឺថ្ងៃទី03 ខែវិច្ឆិកា។


Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS