ស្វែងយល់ពីហេតុផលសំខាន់ៗ ដែលអាចនាំអ្នកទៅរកជំងឺមហារីកសួត

នៅពេលដែលនិយាយអំពីមូលហេតុដែលបង្កឲ្យមានជំងឺមហារីកសួត មូលហេតុចម្បង ដែលអ្នកនឹងឃើញមុនគេប្រាកដជាការជក់បារីជាមិនខាន។ ពិតណាស់ថា ផ្សែងបារីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបង្កឲ្យមានជំងឺមហារីកសួត តែក្រុមអ្នកជំនាញចង់បង្ហាញឲ្យអ្នកដឹងថា មិនត្រឹមតែអ្នកដែលជក់បារីផ្ទាល់ទើបអាចប្រឈមនឹងជំងឺមហារីកសួតនោះទេ សូម្បីតែអ្នកជក់បារីដោយប្រយោល (អ្នករស់នៅក្បែរនិងទទួលផ្សេងបារីពីអ្នកជក់ដោយផ្ទាល់) ក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកសួតផងដែរ។

បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់ដែលពោះពេញដោយផ្សេងបារី ឬអ្នកជក់បារីដោយប្រយោលនេះអាចប្រឈមទៅនឹងការកើតមានជំងឺមហារីកសួត ២៤% បើធៀបទៅនឹងអ្នកមិនដែលធ្លាប់ស្រូបផ្សែងបារីទាល់តែសោះ។ ហេតុផលមួយទៀតដែលអាចបង្កឲ្យអ្នកកើតជំងឺមហារីកសួតដែរនោះ គឺកត្តាដំណរពូជ ឬការចម្លងពីសមាជិកគ្រួសារណាមួយ ដែលធ្លាប់មានជំងឺនេះពីមុនមក។ មួយវិញទៀត គឺការស្រូបយកសារធាតុ Asbestos ដែលមាននៅក្នុងបរិយាកាយនៃតំបន់ដែលលោកអ្ននកំពុងរស់នៅ ឬធ្វើការងារ។

ហេតុផលបន្ទាប់បន្សំផ្សេងទៀតគឺការស្រូបយកឧស្ម័នរ៉ាឌុង ដែលភាយចេញពីទុយោទឹក លូ និងបំពងខ្យល់ជាដើម។ ជាងនេះទៅទៀតការមានជំងឺសួតប្រចាំកាយក៏អាចនាំអ្នកទៅរកជំងឺមហារីកសួតបានដែរ ប្រសិនបើអ្នកមិនបានព្យាបាលវាឲ្យជាសះស្បើយនោះទេ។ ហើយហេតុផលចុងក្រោយមួយទៀត គឺទាក់ទងទៅនឹងតំបន់ដែលលោកអ្នករស់នៅផ្ទាល់តែម្តង បើអ្នករស់នៅក្នុងតំបន់វាលទំនាប់ លោកអ្នកងាយនឹងទទួលរងខ្យល់ ដែលមានជាតិពុលណាស់ ដែលវាក៏អាចនាំអ្នកទៅរកជំងឺមហារីកសួតផងដែរ៕

សេម
ប្រភព៖ healthdigezt

COMMENTS