យុវជនម្នាក់ចង.កសម្លាប់ខ្លួនព្រោះតូចចិត្តគ្មានលុយរៀបការជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់

បាត់ដំបង ករណីអត្តឃាត យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនដោយសារតែគ្មានលុយរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៧ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពត៌មានពីមិត្តរួមការងាររបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះជាមនុស្សស្លូតបូត មិនសូវចេះមាត់កទេ និងមានសង្សារម្នាក់នៅក្បែរយានដ្ឋានជួសជុលរថយន្តដែលគេធ្វើការ ហើយមួយរយៈចុងក្រោយនេះ គេតែឮជនរងគ្រោះប្រាប់ថាជីវភាពទ័លក្រខ្លាំង ហើយចងបានប្រពន្ធតែគ្មានលុយរៀបការ ជនរងគ្រោះខាងលើមានឈ្មោះ អ៊ាន ភារ៉ាត់​ ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត ស្នាក់នៅយានដ្ឋានក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យលើសាកសពរួចរាល់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS