ពិតជាគួរអោយសរសើរណាស់ ! លោកយាយវ័យ៨៤ឆ្នាំម្នាក់ចំនាយពេលវេលាជាង២ឆ្នាំដើម្បីធ្វើនូវរឿងដ៏មានប្រយោជន៍មួយនេះ ចុងក្រោយស្រាប់តែត្រូវបានគេ…

ប្រទេសចិន ៖ បើទោះបីជាស្ថិតក្នុងវ័យចាស់ជរាទៅហើយក្តីតែមនុស្សចាស់ភាគច្រើនគាត់មិនចង់ចំនាយពេលវេលាគាត់អត់ប្រយោជន៍នោះទេ គាត់តែងតែយកពេលទាំងនោះទៅធ្វើការងារមានប្រយោជន៍។ ប្រភពព័ត៌មានរបស់​ចិនបានចុះផ្សាយពីករណីដ៏រំជួលចិត្តមួយ ដែលលោកយាយវ័យ៨៤ឆ្នាំដើរធ្វើការងារសប្បុរសធម៌មួយដែលមនុស្សគ្រប់គ្នាស្មានមិនដល់។ តាមប្រភពបានប្រាប់ថាលោកយាយម្នាក់នេះមានឈ្មោះ Zhang Guijin មានវ័យ៨៤ឆ្នាំ គាត់​ចំនាយពេលជាង២ឆ្នាំមកហើយក្នុងការដើរដេរពួកដាក់នៅលើកៅអីរងចាំរថយន្តក្រុង។ លោកយាយដែលមានវ័យចំណាស់ទៅហើយនេះបានយកពេលដែលសេសសល់របស់ខ្លួន ដើរទៅដេពូកដាក់នៅលើកៅអីអង្គុយរងចាំរថយន្តក្រុងសឹងគ្រប់កន្លែងនាតំបន់ Harbin ខេត្ត Heilongjiang។

មិនមាននរណាម្នាក់បានដឹងនោះទេថាកៅអីដែលកខ្វក់ ហើយចាស់នៅកន្លែងរងចាំរថយន្តក្រុងប្រែមកជាថ្មីនិងស្អាតថែមទាំងមានពួកដ៏ទន់កើតឡើងដោយ​សារ​តែ​ស្នាដៃរបស់លោកយាយម្នាក់នេះឡើយ។ ក្រោយការប្រឹងប្រែងដែលមិនប្រាថ្នាចង់បានធ្វីមកវិញនោះត្រូវបានគេប្រទះឃើញហើយ បានយកទៅចែកចាយពេញបណ្តាញសង្គម មានមនុស្សច្រើនណាស់ដែលមានការភ្ញាក់ផ្អើលបន្ទាប់ពីបានដឹងនូវរឿងរ៉ាវនេះ។ លោកយាយបានប្រាប់អោយដឹងថាកាលដែលគាត់ធ្វើបែបនេះ គឺគ្រាន់ចង់អោយអ្នកដែលមកអង្គុយរងចាំរថយន្តក្រុងនោះមានអារម្មណ៍កក់ក្តៅល្អ និងស្រួលខ្លួននៅក្នុងកំឡុងរដូវរងានេះតែប៉ុណ្ណោះ។ ទង្វើរដ៏ល្អរបស់លោកយាយម្នាក់នេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនធ្វើការកោតសរសើរយ៉ាងខ្លាំង ហើយមនុស្សគ្រប់គ្នាដែលរស់នៅក្នុងតំបន់នោះបានចងចាំទុកក្នុងចិត្តនូវទង្វើរដ៏សប្បុរសមួយនេះ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS