វ៉ាវពិតរំភើបមែន ! រូបថតរៀបការស្វាមីភរិយាមួយគូដែលត្រូវបានគេថតនៅកន្លែងទាំង៣នេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម

ប្រទេសចិន ៖ អាពាហ៍ពិពាហ៍ជារឿងមួយដែលសារៈសំខាន់ខ្លាំងណាស់សំរាប់ជីវិតគូរបស់មនុស្ស ពួកគេតែងតែចង់បាននូវមង្គលការមួយដែលភាពពិសេសបំផុតសំរាប់ជាការចងចាំមួយក្នុងជីវិត។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយពីរឿងមួយដែលកំពុងកក្រើកក្នុងបណ្តាញសង្គម ដែលកូនកំលោះក្រមុំមួយគូបានថតរូបរៀបការយ៉ាងពិសេសមួយដែលមិនដែលមានពីមុន។ អាពាហ៍ពិពាហ៍នេះត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៧​នេះ​​ កូនកំលោះក្រមុំមួយគូបានថតនូវរូបភាពរៀបការដ៏គួអោយរំជើបរំជួលមួយ។ រូបថតនេះត្រូវបានគេកំណត់យកទីតាំង៣កន្លែងខុសពីគ្នា ការថតនៅលើអាកាសដែលកូនក្រមុំត្រូវបានជិះនៅលើបាឡុងដ៏ធំមួយរីឯកូនកំលោះជិះនៅលើឆ័ត្រយោងដ៏ធំដូចគ្នាមើលទៅវាពិតជាអស្ចារ្យណាស់។

សំរាប់ការថតនៅលើផ្ទៃទឹកកូនកំលោះក្រមុំមួយគូនេះជ្រើសរើសជិះកប៉ាល់កំសាន្តថតនៅក្នុងទន្លេ Huoju ក្នុងទីក្រុង Shijiazhuang បង្កើតបានជាទេសភាពដ៏ល្អបំផុតមួយ។ រិតតែប្លែកទៅទៀតនោះការថតនៅលើដីធម្មតាអ្នកទាំងពីរមិនបានប្រើប្រាស់រថយន្តជាយានជំនិះនោះទេ គឺគេបានយកសត្វសេះពណ៌សមួយក្បាលមកធ្វើជាយានសំរាប់ដឹកកូនក្រមុំទៅវិញ ដែលបង្កើតទៅជាទិដ្ឋភាពដ៏ប្លែកកម្រនឹងបានឃើញមួយ។ នៅពេលដែលរូបថតរៀបការរបស់ស្វាមីភរិយាមួយគូនេះត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គមមានមនុស្សជាច្រើនចូលរួមត្រេកអរជាមួយនឹងសុភមង្គលរបស់គេទាំងពីរ ហើយក៏មានមនុស្សមិនតិចនោះទេចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតទាំងនោះ។ ការថតរូបរៀបការដ៏ទាក់ទាញបែបនេះត្រូវបានគេប៉ាន់ស្មានថាមិនមែនចំនាយប្រាក់អស់តិចតូចនោះទេ តែទោះជាយ៉ាងណាក៏វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងជីវិតរបស់គេយ៉ាងនេះហើយប្រាក់មិនមែនជាបញ្ហានោះទេ៕


ប្រភព ៖ sanook

COMMENTS