ពិតជាអស្ចារ្យមែន ! លោកតាដែលមានវ័យ៧៨ឆ្នាំម្នាក់ទទួលបានជ័យជំនះលើកីឡារត់ម៉ារ៉ាតុងជាង១១ប្រកួត ក្នុងរយៈពេលត្រឹមតែ…

ប្រទេសចិន ៖ ក្នុ​ងសម័យនេះអាយុត្រូវបានគេចាត់ទុកថាគ្រាន់តែជាតួលេខតែប៉ុណ្ណោះ វាមិនអាចមកធ្វើជាឧបសគ្គដែលរារាំងមនុស្សមិនអោយទៅដល់ក្តីស្រមៃគេបាននោះទេ។ ប្រភពព័ត៌​មានចិនមួយបានចុះផ្សាយពីរឿងរ៉ាវដ៏ភ្ញាក់​ផ្អើលរបស់លោកតាវ័យ៧៨ឆ្នាំម្នាក់ ដែលគាត់ទទួលជ័យជំនះពីកីឡាម៉ារ៉ាតុងរហូតដល់១១ដងក្នុងរយៈពេល៥ឆ្នាំ។ បុរសវ័យចំណាស់ដ៏ពូកែម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Chen ជាបុរសអាយុ ៧៨ឆ្នាំ នៅពេលនេះគាត់ត្រូវបានគេចាត់ទុកថាជានិមិន្តសញ្ញាសុខភាពមនុស្សចាស់។

លោកតា Chen បានប្រាប់ថាគាំត់តែងតែធ្វើការហាត់ប្រាណជាប្រចាំដែលធ្វើអោយរាងកាយរបស់គាត់មានភាពរហ័សរហួន កាលពីឆ្នាំ២០១២គាត់បានសម្រេចចិត្តចុះឈ្មោះប្រកួតកីឡាម៉ារ៉ាតុងជាលើកដំបូង។ កូនស្រីរបស់គាត់មិនបានបដិសេធមិនគាំទ្រគំនិតរបស់គាត់ដែលចង់ទៅប្រកួតនោះទេ តែយ៉ាងណាក៏គាត់នៅតែជំនះធ្វើវាអោយបានចុងក្រោយគាត់ក៏ទទួលបានជោគជ័យប្រកបដោយមោទនៈភាព។ បន្ទាប់ពីការទទួលបានជ័យជំនះជាលើកទីមួយនោះមកគាត់តែងតែចំឈ្មោះរាល់ការប្រកួតម៉ារ៉ាតុងគ្រប់ប្រភេទ ធ្វើអោយគាត់អោយទទួលបានជ័យ​ជំនះ១១ដងរយៈពេលប្រាំឆ្នាំមកនេះ។ គាត់បានប្រាប់បន្ថែមថាការរត់ប្រណាំងមិនមែនជារឿងពិបាកខ្លាំងណាស់ណានោះទេ អោផយតែយើងព្យាយាមធ្វើវាម្តងបន្តិចៗវានឹងធ្វើអោយយើងទទួលបានជោគជ័យតែម្តង៕


ប្រភព ៖ sanook

COMMENTS