សាហាវណាស់! ចូលទៅកាប់សម្លាប់ប្លន់យកម៉ូតូដល់ក្នុងផ្ទះតែម្តង

សៀមរាប៖បុរសម្នាក់ត្រូវក្រុមចោរចូលទៅកាប់សម្លាប់ប្លន់យកម៉ូតូមួយគ្រឿងដល់ក្នុងផ្ទះ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ខូ ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវបានជនសង្ស័យប្រើដំបង និងពូថៅវាយ ចំក្បាលអោយស្លាប់ហើយប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើកោសលយវិច្ច័យលើសាកសពជនរងគ្រោះ និងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

 

COMMENTS