ស្ត្រី​ម្នាក់​យក​លុយ​ប្តី​ទៅ​លាក់​ រួច​ទៅ​ប្តឹង​នគរបាល​ថា​ មាន​ចោរ​ចូល​ប្លន់​ ផ្អើល​នគរបាល​ខណ្ឌទួលគោក​

ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ត្រី​ ស៊ឹ​ម​ ពិ​សិទ្ធ​ អធិការរង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២១​និង​១០​នាទី​ មាន​ករណី​បំ​ភ្លើ​ស​សភាពការណ៍​ថា​ចោរប្លន់​លុយ​ នៅ​ចំណុច​ផ្ទះ​លេខ​៦៨​ EO​ ផ្លូវ​លេខ​១១០​ ក្រុម​ទី​៧​ ភូមិ​៣​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​លោក​អធិការរង​បន្ត​ថា​ជន​ បំ​ភ្លើ​ស​សភាពការណ៍​ខាងលើ​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦៨Eo​ ផ្លូវ​លេខ​១១០​ ក្រុម​ទី​៧​ ភូមិ​៣​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មាន​ប្ដី​ឈ្មោះ​ ង៉ែត​ ញ៉​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ យាម​ក្រុមហ៊ុន​ហនុមាន​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ (​ជា​ម្ចាស់​លុយ​ )​។​

​លោក​វរសេនីយ៍ត្រី​ ស៊ឹ​ម​ ពិ​សិទ្ធ​ បញ្ជាក់​ថា​មុន​ពេល​កើតហេតុ​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឆ្លៀតពេល​ប្ដី​ មិន​នៅផ្ទះ​បាន​បំ​ភ្លើ​ស​សភាពការណ៍​ថា​ចោរប្លន់​យក​លុយ​នៅ​ក្នុងផ្ទះ​អស់​ចំនួន​១០០០​ដុល្លារ​និង​៨០០,០០០​រៀល​ ដោយ​ចោទ​ថា​មាន​ជនល្មើស​២​នាក់​មក​ចូល​យក​កូនកាំបិត​ភ្ជង់​ប្លន់​យក​លុយ​ខាងលើ​ហើយ​គេចខ្លួន​បាត់​ ហើយ​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ បាន​មក​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣​ ។​

​តាម​ការ​បំភ្លឺ​អះអាង​របស់​ឈ្មោះ​ ជន​ បញ្ញា​រស្មី​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ជា​ចៅ​ដែល​រស់នៅ​ជាមួយ​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ ជា​យាយ​ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ប្រហែល​ ២​និង​២០​នាទី​រសៀល​ ខ្លួន​បានឃើញ​យាយ​ខ្លួន​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ ឆ្លៀតពេល​ជីតា​ខ្លួន​ឈ្មោះ​ ង៉ែត​ ញ៉​ កំពុង​តែ​ដេក​លក់​នៅផ្ទះ​ហើយ​បាន​ទុក​កូនសោរ​កេស​ដាក់​លុយ​នៅ​ជាប់​កង់​ ភ្លាម​នោះ​ជីដូន​ខ្លួន​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ បាន​ យក​កូនសោរ​កេស​យក​ទៅ​ចម្លង​ទុក​សម្រាប់​យក​លុយ​ជីតា​របស់​ខ្លួន​ លុះ​មក​ដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ប្រហែល​ ៩​ យប់​ឆ្លៀតពេល​ជីតា​ខ្លួន​ទៅ​យាម​ជា​សន្តិសុខ​យាយ​របស់​ខ្លួន​ក៏​បាន​ យក​កូនសោរ​កេស​ដែល​ចម្លង​រួច​ហើយ​យក​លុយ​ចំនួន​២​ដុំ​ដាក់​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​ រួច​យាយ​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ រ​ដ្ឋា​ ក៏​យក​ លុយ​ទៅ​លាក់​ទុក​បាត់​ រួច​យាយ​ក៏​មក​រើ​កកាយ​ខោអាវ​នៅ​ក្នុងផ្ទះ​ធ្វើ​ដូច​ មាន​ចោរ​ចូល​ប្លន់​ ហើយ​នាំ​រូប​ខ្លួន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣​ ថា​មាន​ចោរ​ចូល​ ប្លន់​យក​លុយ​ ទើប​ មាន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។​ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​គឺ​ជីតា​ខ្លួន​ជា​អ្នក​ទុកដាក់​លុយកាក់​និង​កូនសោរ​កេស​ដាក់​លុយ​ ។​

​លោក​អធិការ​រ​បន្ត​ថា​ ចំពោះ​ស្ត្រី​ដែល​បំ​ភ្លើ​ស​សភាពការណ៍​កំពុង​សំ​គោលការណ៍​ពី​លោក​អធិការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ឬ​យ៉ាងណា​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

COMMENTS