ជនជាតិចិនបើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿនក្រឡាប់ផ្ងារជើងផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយជនជាតិចិន បើករថយន្តក្រឡាប់ដោយខ្លួនឯងបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមបណ្តផយផ្លូវជាតិលេខ៤ នៅចំណុចមុចប៉ុស្តិ៍នគរបាលព្រៃនប់។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ករដែលបើកបរដោយបុរសជនជាតិចិន រួមដំណើរដោយជនជាតិចិនប្រុសស្រី៣នាក់ទៀត ជារថយន្តម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ  ភ្នំពេញ 2AF 7739  ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុដែលជាផ្លូវកោង មិនបន្ថយល្បឿនបណ្តាលអោយរថយន្តក្រឡាប់ផ្ងារជើងឡើងលើបណ្តាលអោយមនុស្សប្រុសស្រី៣នាក់ដែលរួមដំណើរក្នុងរថយន្តរងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ ចំណែករថយន្តបង្ករ សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS