សាហាវមែន! រថយន្តធន់ធំមួយគ្រឿងបើកបុករះ រថយន្ត ម៉ូតូ និងផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនមានមនុស្សរងរបួស

កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធន់ធំបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងតែសំណាងល្អមិនមានមនុស្សរងរបួស ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលលេខ៣ ចំណុចស្ពានកោះតូច ស្ថិតក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពពត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ករជាប្រភេទរថយន្តធន់ធំដឹកទំនិញ ធ្វើដំណើរក្នុងទិសដៅពីវាលរេញទៅខេត្តកំពត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងបណ្តាលអោយរងការខូចខាតដល់រោងប្រជាពលរដ្ឋដែលលក់អយស្ទ័រនៅតាមផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្ករបានជិះត្រឡប់ក្រោយព្យាយាមគេចខ្លួន តែជិិះមិនបានប៉ុន្មានរថយន្តនោះធ្លាក់ផ្លូវទៅមុខលែងរួចទើបអ្នកបើកបររថយន្តទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង៕

COMMENTS