ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រែក្លាយអាកាសយានដ្ឋានទៅជាកន្លែងដើរបង្ហាញម៉ូដ ដើម្បីអបអរទិវានារីវៀតណាម

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបន្តលើកទឹកចិត្តនិងធ្វើ​ឱ្យអ្នកដំណើរ​រំភើបសប្បាយរីករាយតាមរយៈការនាំមកជូននូវបទពិសោធន៍គ្មានពីរនាឱកាសបុណ្យទិវានារី​វៀត​ណាម (the Vietnamese Women’s Day )​ គឺ រៀបចំកម្មវិធីបង្ហាញម៉ូត​នៅអាកាស​យានដ្ឋាន​និងនៅលើយន្តហោះ ជាមួយ​ អាវផាយដែលជាសម្លៀកបំពាក់​ប្រពៃណីរបស់​វៀត​ណាម​ដ៏គួរ​ឱ្យចាប់អារម្មណ៍បំផុតចំនួន១០ឈុត ដែលបង្កើតឡើងដោយកំពូលអ្នករចនាម៉ូតដ៍ល្បីល្បាញ លោក Thuan Viet។​ជាងនេះ​ទៅ​ទៀត ក៏មានកាដូដ៏មានអត្ថន័យជាច្រើនជូនដល់អ្នកដំណើរ​ផង​ដែរ។

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនេះ បានរៀបចំសកម្មភាពជាបន្ត​បន្ទាប់​ដើម្បីអប​អរ​សាទរ​អ្នកដំណើរ ជាពិសេសនារីៗ។ Vo Hoang Yen និងក្រុមតារាបង្ហាញម៉ូតរបស់ Vietjet បាន​ប្រែក្លាយព្រលានយន្តហោះឱ្យទៅជាពីសបង្ហាញម៉ូតដ៏រស់រវើកដែលបានទាក់​ទាញ​អ្នក​ដំ​ណើ​រ​​ជាច្រើន។នេះក៏ជាលើកទីមួយផងដែរដែលការសម្តែងបង្ហាញម៉ូត បានត្រូវធ្វើឡើង​នៅឯ​អាកា​ស​យានដ្ឋានអន្តរជាតិ Tan Son Nhat ។

យោងទៅតាមអ្នករចនាម៉ូតលោក​ Thuan Viet បានឱ្យដឹងថាគាត់បានគូសច្នៃ​ដោយដៃ នូ​វរូបរាង​សម្លៀក​បំពាក់អាវផាយទាំង១០សម្រាប់ ដូចដែលមាននៅក្នុងរឿងបុរាណ​ដ៏មាន​ប្រជាប្រិយរបស់វៀតណាមដូចជា Tam Cam, Son Tinh-Thuy Tinh ឬ Au Co Lac Long Quan និង​បានប្រើបច្ចេកទេសបោះពុម្ភ3D ដើម្បីបង្កើតការរចនាដែល​មានតែ​មួយនេះ។

អ្នកដំណើររបស់ Vietjet បានរីករាយនឹងការសម្តែងឈុតអាវផាយ( ao dai )​អមដោយ​បទចម្រៀង ល្អៗ របស់វៀតណាម ។មិនត្រឹមតែនៅបន្ទប់​អង្គុយទេ(Lounge) ​អ្នកដំណើរ​ទាំង អស់នៃ​ជើង​ហោះហើរ VJ 126 ហោះពី​ពីទីក្រុងហូជីមិញ​ទៅហាណូយ​ក៏មានឱកាស​កោត​សរ​សើរនូវការឌីហ្សាញអាវផាយម៉ូតថ្មីនៅលើយន្តហោះ។

អ្នកដំណើរដទៃទៀតនៃជើងហោះហើរ Vietjet កាលពីថ្ងៃទី២០ ខែតុលា​ជាពិសេស​ស្ត្រី​បានមានឱកាសទទួលបានអំណោយដ៏មានអត្ថន័យដូចជាគ្រឿងសំអាងពាណិជ្ជសញ្ញាម៉ាក Murad ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកនិងបានចូលរួមក្នុងការចាប់រង្វាន់ដ៏មានតម្លៃ​ជាច្រើន​នៅលើយន្តហោះ។

COMMENTS