ពត៌មានបឋម- ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ ហាមុឺនី រីវើ Hamony River Hotel

ភ្នំពេញ៖ យោងតាមការរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់នេះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយដោយមានជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារយីហោ ហាមុឺនី រីវើ Hamony River Hotel ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ។ ចំពោះមូលហេតុ និងអត្តសញ្ញាណជនរងគ្រោះគេមិនទាន់ដឹងនៅឡើយទេ ដោយសារសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យលើសាកសព។ ចំពោះពត៌មានបន្ថែមក្រុមការងារនិងធ្វើការផ្តល់ជូនជាបន្ត៕

COMMENTS