ឃើញរថយន្តគេជួបគ្រោះថ្នាក់មកបន្លំចូលលួចទូរស័ព្ទគេ ចុងក្រោយប៉ូលិសក្របួចជាប់

រាជធានីភ្នំពេញ៖ ជនឆ្លៀតឱកាសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបន្លំលួចទូរសព្ទ័ពីក្នុងរថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧ នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមនរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ហើយបានរបាក់ថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់។ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1CA-1182 បន្លំមកលួចទូរស័ព្ទ២គ្រឿងពីក្នុងរថយន្តបង្កគ្រោះថ្នាក់ តែសំណាងមិនល្អត្រូវបានសមត្ថកិច្ចក្របួចជាប់បញ្ជួនទៅធ្វើការ សាកសួរនៅប៉ុស្តិ នគរបាលទួលស្វាយព្រៃ១ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

COMMENTS