រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ វិស័យនុយក្លេអ៊ែរកូរ៉េខាងជើងរីកចម្រើនដល់កម្រិត ដែលជប៉ុនត្រូវតែត្រៀមខ្លួនឆ្លើយតបគ្រប់ពេលវេលា

ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Itsunori Odonera ​​​​​​​​​​​​​​​បានឲ្យដឹងថា សមត្ថភាពភាពគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានឈានឡើងដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក ហើយការរីកចម្រើននេះបានធ្វើឲ្យជប៉ុនត្រូវតែត្រៀមខ្លួនគ្រប់ពេល ដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងជើង។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ជប៉ុនត្រូវតែត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងជើងគ្រប់រូបភាពតាម ដែលអាចធ្វើទៅបានរួមទាំងការឆ្លើយតបតាមបែបយោធាផងដែរ។

ការលើកឡើងនេះត្រូវបានធ្វើឡើង​ ខណៈដែលលោកបានចូលរួមកិច្ចប្រជុំត្រីភាគីនៅក្នុងប្រទេសភីលីពិន ដែលភាគីបានចូលរួមមានដូចជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកូរ៉េត្បូងលោក Song Young-moo, លេខាធិការការពារជាតិអាមេរិកលោក Jim Mattis និងរូបលោកផ្ទាល់តែម្តង។ ភាគី ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបានសម្តែងនូវការយល់ស្របជាមួយនឹងការលើកឡើងខាងនេះ និងបានបង្ហាញនូវការគាំទ្រយ៉ាង ខ្លាំង ថ្បិតប្រទេសទាំងបីនេះត្រូវប្រឈមជាមួយនឹងកូរ៉េខាងជើងដូចគ្នា។ សូមបញ្ជាក់ថា វិស័យយោធារបស់កូរ៉េខាងជើងបានរីក ចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសចុងក្រោយនេះកូរ៉េខាងជើងបានផលិតគ្រាប់បែកអ៊ីដ្រូសែនដែលមានឥទ្ធិពលក្នុងការសម្លាប់ មនុស្សយ៉ាងមហិមា៕

 

Japan’s Defense Minister Itsunori Onodera

ភក្តី

ប្រភព៖ dailymail

COMMENTS