ហួសចិត្ត! មកពីដើរលេងវិញបានដើរកាត់មុខបន្ទប់នារីរងគ្រោះ ឃើញទ្វារចំហរក្រឡេកឃើញនាងដេកទំនងពេកចូលចាប់រំលោភតែម្តង

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីជនសង្ស័យនោះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដងហើយនារីរងគ្រោះស្រែកផ្អើលអ្នកភូមិមកព័ទ្ធចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចភ្លាមៗ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា មុនកើតហេតុពេលខ្លួនត្រឡប់មកពីដើរលេងវិញបានដើរកាត់មុខបន្ទប់នារីរងគ្រោះ ឃើញទ្វារចំហរក្រឡេកឃើញនាងដេកទំនងពេកចូលចាប់បានសម្រេច២ដងក្នុងរយៈពេលមួយភ្លែតតែម្តង។ ចំណែកនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ ប្អូនរបស់នាងបានសុំចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិ ហើយក្រិយពីប្អូនៗចេញទៅបាត់អស់ នាងបានដេកលេងនៅលើកន្ទេល ដោយសារហត់នឿយពីការងារពេកទើបដេកលង់លក់មិនបានបិទទ្វារដាក់គន្លឹះទ្វារ រហូតដល់វេលាកើតហេតុស្រាប់តែជនសង្ស័យបានដើរចូលមកចាប់សម្រាតខោនាងរំលោភបានសម្រេច២ដង ហើយនាងបានស្រែកអោយអ្នកជិតខាងជួយព័ទ្ធចាប់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ចតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ ជីវ ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលជាប់បន្ទប់នារីរងគ្រោះ ចំណែកនារីរងគ្រោះមានឈ្មោះ ថ គ ហ អាយុ​២២​ឆ្នាំ ជាកម្មការនីរោងចក្រ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាល ហើយនារីរងគ្រោះប្រកាន់ជំហរមួយដោយសូមអោយសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់ និងទាមទារសំណងចំនួន៥ពាន់ដុល្លារ៕

COMMENTS